នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បញ្ជាក់ពីទំនាក់ទំនងពិសេសរវាងជប៉ុននិងអាស៊ាន

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានអះអាងថា អាស៊ាននិងជប៉ុន ជាទំនាក់ទំនងនៃការយោគយល់និងការផ្សារភ្ជាប់ "ពីបេះដូងមួយទៅបេះដូងមួយ"។ 
នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បញ្ជាក់ពីទំនាក់ទំនងពិសេសរវាងជប៉ុននិងអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide អញ្ជើញទស្សនាសាកលវិទ្យាល័យវៀតណាម-ជប៉ុន (រូបថត៖ TTXVN) 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ១៩ ខែតុលា នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide បានថ្លែងសុន្ទរកថា ទៅកាន់និស្សិតនៃសាកលវិទ្យាល័យវៀតណាម - ជប៉ុន (សាកលវិទ្យាល័យជាតិហាណូយ) ក្រោមប្រធានបទ “ជប៉ុននិងអាស៊ាន - រួមដៃគ្នាកសាងអនាគតរបស់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក”។

លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានអះអាងថា អាស៊ាននិងជប៉ុន ជាទំនាក់ទំនងនៃការយោគយល់និងការផ្សារភ្ជាប់ "ពីបេះដូងមួយទៅបេះដូងមួយ"។ លោកនាយករដ្ឋមន្រ្តីជប៉ុនមានប្រសាសន៍ថា សមត្ថភាពក្នុងការជួយទំនុកបម្រុងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងដោះស្រាយរាល់បញ្ហាយ៉ាងឆាប់រហ័ស គឺជាលក្ខណៈពិសេសនៃភាពជាដៃគូស្មើភាពរវាងជប៉ុននិងអាស៊ានដែរ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បញ្ជាក់ពីទំនាក់ទំនងពិសេសរវាងជប៉ុននិងអាស៊ាន - ảnh 2នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide អញ្ជើញជូបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យវៀតណាម-ជប៉ុន (រូបថត៖ TTXVN)  

យោងតាមលោកនាយករដ្ឋមន្រ្តី Suga Yoshihide ពាក្យគន្លឹះសម្រាប់ការតភ្ជាប់រវាងប្រទេសជប៉ុននិងអាស៊ានគឺជាឌីជីថលនិងលក្ខណៈចីរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់។ លោកនាយករដ្ឋមន្រ្តីជប៉ុនជឿជាក់ថា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន តាមរយៈការអភិវឌ្ឍធនធានមនុស្សបានធ្វើឱ្យប្រជាជនជប៉ុនជាច្រើន កាន់តែស្រឡាញ់អាស៊ាននិងហើយផ្ទុយទៅវិញ ប្រជាជនអាស៊ានកាន់តែស្រឡាញ់ប្រជាជនជប៉ុនផងដែរ។  

នៅចុងបញ្ចប់នៃសុន្ទរកថា លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានបញ្ជាក់ថាលោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកនិងគោរពជានិច្ចនូវចំណងមិត្តភាព ជាមួយអាស៊ានដែលជា “មិត្តជិតស្និទ្ធដែលគ្មានអ្វីអាចជំនួសបានឡើយ”៕

ប្រតិកម្មទៅវិញ