នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ និងបារាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមិថុនា (រូបថត៖ EPA-EFE) |
ព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសចិន បានឲ្យដឹងថា តាមការអញ្ជើញរបស់អធិការបតីអាល្លឺម៉ង់ និងរដ្ឋាភិបាលបារាំង នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ និងបារាំង ហើយនឹងរៀបចំ និងចូលរួមសន្និសីទមួយចំនួនក្នុងប្រទេសទាំងពីរនេះ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែមិថុនា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំ នាថ្ងៃទី ១៥ មិថុនា នៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យថា ចិនមានបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងចិន-អាល្លឺម៉ង់បន្ថែមទៀត ដោយបានបញ្ជូនសញ្ញាវិជ្ជមានទៅកាន់ពិភពលោកក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បី ផលប្រយោជន៍ទៅវិញទៅមក; រួមដៃគ្នាដោះស្រាយបញ្ហាប្រឈម បង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក ការពារសន្តិភាព និងស្ថិរភាពអន្តរជាតិ។ ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Li Qiang នៅប្រទេសបារាំង យោងតាមលោក Wang Wenbin ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងការតភ្ជាប់ និងការសម្របសម្រួល ជំរុញការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-បារាំង និងរួមចំណែកដល់ទំនាក់ទំនងរវាងចិន-សហភាពអឺរ៉ុប៕