នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងអំពាវនាវសហប្រតិបត្តិការឆ្ពោះទៅជំនួបកំពូលអន្តរកូរ៉េ

Chia sẻ
(VOVWORLD) - ប្រទេសកូរ៉េទាំងពីរគម្បីសហប្រតិបត្តិការយ៉ាងសកម្មថែមទៀត សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ជំនួបកំពូលអន្តរកូរ៉។ 
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងអំពាវនាវសហប្រតិបត្តិការឆ្ពោះទៅជំនួបកំពូលអន្តរកូរ៉េ - ảnh 1 នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងអំពាវនាវសហប្រតិបត្តិការឆ្ពោះទៅជំនួបកំពូលអន្តរកូរ៉េ

(VOVworld) – ប្រទេសកូរ៉េទាំងពីរគម្បីសហប្រតិបត្តិការយ៉ាងសកម្មថែមទៀត សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ជំនួបកំពូលអន្តរកូរ៉។ នេះជាបទសន្ទរកថា របស់នាយកដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក  Lee Nak-yon  ក្នុងពិធីជប់លៀងនាថ្ងៃ ត្រង់ទី ១១ កុម្ភៈ សំរាប់គណៈប្រតិភូជាន់ខ្ពស់របស់ ស.ប.ប.ក.។ ថ្លែងមតិនៅ ពិធីជប់លៀងនេះដែលមានការចូលរួមរបស់ លោកស្រី Kim Yo-jong ប្អូនស្រីរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un និងប្រធានក្រុមប្រឹក្សា ប្រជាជនកំពូល ស.ប.ប.ក. លោក Kim Yong-nam ផ្តោតទៅលើការដែល ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក  Kim Jong-un បានផ្ញើដល់ប្រធានាធិបតីកូរ៉េខាង ត្បូង លោក Moon Jae-in សេចក្តីអញ្ជើញបំពេញទស្សនកិច្ចនៅព្យុងយ៉ាង លោក Lee Nak-yon  បានសម្តែងក្តីសង្ឃឹមថា៖ លក្ខណៈសមស្របនឹងត្រូវបានបង្ក សំដៅជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងត្រូវបានរៀបចំប្រកបដោយ ជោគជ័យ។ ក្រៅពីកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិង ស.ប.ប.ក. គប្បី មានការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះបញ្ហាពោលខាងលើ ព្រមទាំង បណ្ដាការចរចាអន្តរកូរ៉េគប្បីត្រូវបានរក្សាបន្ទាប់ពី Olympic ផងដែរ៕

ប្រតិកម្មទៅវិញ