នាយករដ្ឋមន្ត្រីកាណាដាប្រកាសត្រៀមខ្លួនជាស្រេចដកខ្លួនចេញពី NAFTA ប្រសិនបើការចរចាទទួលបរាជ័យ |
(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានឲ្យដឹងថា៖ លោកត្រៀមខ្លួនជាស្រេចដកកាណាដាចេញពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ប្រសិនបើ ការចរចាមិនទទួលបាន ការព្រមព្រៀងមួយដែលលោកអាចព្រមទទួលបាន។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាយករដ្ឋមន្ត្រី Trudeau នាំចេញនៅសកលវិទ្យាល័យ Chicago ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាមេរិក។ លោកលើកច្បាស់ថា៖ កាណាដាមានមូលហេតុច្បាស់ដើម្បីព្រួយបារម្ភអំពីអនាគតរបស់ NAFTA ដោយសារ ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់មានប្រសាសន៍ថា៖ លោកមិនធ្វើយ៉ាងមាំអំពីអនាគតល្អប្រសើនៃការព្រមព្រៀងនេះទេ៕