នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ញើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន SpaceX Group សហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - វៀតណាមចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្ម SpaceX (សហរដ្ឋ អាមេរិក) លើវិស័យដែល SpaceX មានចំណុចខ្លាំង ហើយវៀតណាមមានសក្ដានុពលដូចជា៖ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត បញ្ញាសិប្បនិមិត្ត...។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ញើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន SpaceX Group សហរដ្ឋអាមេរិក - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបអនុប្រធានជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងធុរកិច្ចសកលនៃក្រុមហ៊ុន SpaceX Group Tim Hughes (រូបថត៖ VGP/Japan)

នេះជាព័ត៌មានដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញលើកឡើងក្នុងជំនួបជាមួយអនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកទំនាក់ទំនងរដ្ឋាភិបាល និងធុរកិច្ចសកលនៃក្រុមហ៊ុន SpaceX Group លោក Tim Hughes កាលពីថ្ងៃថ្ងៃទី៦ ខែកញ្ញានៅទីក្រុងហាណូយ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមបានចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ ហើយមានបំណងចង់បន្តជំរុញនិងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងគ្រឿងអេឡិចត្រូ និក ត្រូវបានកំណត់ថា ជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ចំណែកខ្លួនវិញ អនុប្រធានជាន់ខ្ពស់នៃ SpaceX Group ដែលជាសាជីវកម្មឈានមុខគេរបស់ពិភពលោកក្នុងការផ្តល់យានអវកាស សេវាបង្ហោះផ្កាយរណប បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម។ លោក Tim Hughes បានឲ្យថា ក្រុមហ៊ុន SpaceX ត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំនិងមានបំណងចង់វិនិយោគនិងផ្តល់សេវាអ៊ីនធឺណែតផ្កាយ រណប Starlink នៅក្នុងប្រទេសវៀតណាម រួមទាំងការផ្តល់សេវា Starlink ក្នុងវិស័យអប់រំ ការបណ្តុះបណ្តាល ការពារ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ...។ អនុប្រធានជាន់ខ្ពស់នៃ SpaceX Group បានស្នើថា វៀតណាមត្រៀមហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀត ដើម្បីឲ្យគម្រោងនេះមានប្រសិទ្ធភាពខ្ពស់ រួមចំណែកជួយវៀតណាមផ្តល់សេវាអ៊ីនធឺណិតដល់ប្រជាជនទាំង ១០០%៕

ប្រតិកម្មទៅវិញ