នាយករដ្ឋមន្ត្រី លោក​ Pham Minh Chinh អញ្ជើញ​ធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា។
នាយករដ្ឋមន្ត្រី លោក​ Pham Minh Chinh អញ្ជើញ​ធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ចសង្គមមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន វៀតណាមក៏បានគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាត ប៉ុន្តែនៅតែមានហានិភ័យដែលអាចកើតឡើងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងគ្រប់វិស័យបានអនុវត្តន៍កម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញ។ ដូច្នេះហើយ ស្ថានភាពសេដ្ឋកិច្ចសង្គមមាននិន្នាការស្តារឡើងវិញយ៉ាងវិជ្ជមាន ដោយសម្រេចបានលទ្ធផលដ៏ល្អប្រសើរក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទនៃស្ថានភាពលំបាករួមរបស់ពិភពលោក។ វៀតណាមក៏បានជំរុញសកម្មភាពកិច្ចការបរទេសយ៉ាងសកម្មនិងទៀងទាត់ ដោយបង្ហាញទស្សនៈរបស់វៀតណាមនៅអង្គការសហប្រជាជាតិ អន្តរជាតិនិងក្នុងតំបន់ ស្របតាមគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម។ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋកាន់តែត្រូវបានពង្រឹងនិងពង្រីក។ កិត្យានុភាព និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិកំពុងត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ទាក់ទងនឹងសន្តិសុខសង្គម៖ សកម្មភាពថែទាំមុខសញ្ញាគោលនយោបាយនិងជនក្រីក្រត្រូវបានអនុវត្តន៍យ៉ាងសកម្ម ហ្មត់ចត់ ប្រកបដោយប្រសិទ្ធភាពនិងសន្សំសំចៃ ក្នុងនោះ រួមទាំងកញ្ចប់ជំនួយដោយ សារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ គោលនយោបាយជួយឧបត្ថម្ភប្រជាជនខ្វះខាត់ អត់ឃ្លាន និងអ្នកក្រនៅតែបន្តអនុវត្តន៍។ សកម្មភាពលេងកម្សាន្ត វប្បធម៌ និងសិល្បៈត្រូវបានស្ដារឡើងវិញជាបណ្តើរៗ។ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមត្រូវបានធានា; កិច្ចការពារនិងសន្តិសុខត្រូវបានរក្សា; កិច្ចការបរទេសក៏ត្រូវបានលើកកម្ពស់ផងដែរ៕

 

ប្រតិកម្មទៅវិញ