លោកនាយករដ្ឋមន្រ្តីអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវដំណាំ និងស្បៀងអាហាររបស់នូវែលសេឡង់ (រូបថត៖ VOV) |
នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្តាប់ការណែនាំអំពីមជ្ឈមណ្ឌល និងគម្រោងសហប្រតិបត្តិការជាមួយវៀតណាម; វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់មជ្ឈមណ្ឌល និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនាំចេញដ៏មានអត្ថប្រយោជន៍ របស់វៀត ណាមដូចជាផ្លែស្រកានាគ និងផ្លែបឺរក្នុងទិសដៅស្អាត និរន្តរភាព និងគុណភាពខ្ពស់។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក និងមេដឹកនាំនូវែលសេឡង់នឹងពិភាក្សាគ្នាអំពីវិធានការជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអប់រំ និងបណ្តុះបណ្តាល...ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ; ទន្ទឹមនឹងនោះ ពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលខ្លាំង ពិសេសការបង្កើតរបកគំហើញក្នុងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចកសិកម្ម៕