នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម; ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នារសៀលថ្ងៃទី ២៥ កញ្ញា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Brasilia នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម លោក Márcio Honaiser និងសមាជិកសភាផ្សេងទៀតជាសមាជិក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម; ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល - ảnh 1លោកនាយករដ្ឋមន្ត្រី អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល - វៀតណាម លោក Marcio Honaiser និងសមាជិកសភាសមាជិក (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យសមាជិកសភា សភាជាន់ទាប និងព្រឹទ្ធសភាប្រេស៊ីល គាំទ្រនិងជំរុញដំណើរការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម - ប្រេស៊ីល និងរវាងវៀតណាម និងប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR ) រវាងប្រទេសប្រេស៊ីល និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរវាង MERCOSUR និងអាស៊ាន ក៏ដូចជាកិច្ចព្រមព្រៀងការពារការវិនិយោគ កិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេរដង...។  នាយករដ្ឋមន្ត្រីបានស្នើឲ្យសភាជាន់ទាប ព្រឹទ្ធសភា និងរដ្ឋសភាវៀតណាម ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចប្រជុំថ្នាក់ខ្ពស់ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នាពេលខាងមុខ; សម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាអន្តរជាតិពហុភាគី។

រីឯខ្លួនវិញ ប្រធានក្រុមមិត្តភាពសភា លោក Márcio Honaiser បានអះអាងថា លោកនឹងយកចិត្តទុកដាក់ និងប្រមូលផ្តុំសមាជិកសភាសហព័ន្ធ យកចិត្តទុកដាក់ជំរុញការបើកការចរចា FTA វៀតណាម - MERCOSUR ក៏ដូចជាការដែលរដ្ឋាភិបាលប្រេស៊ីល ទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។

នារសៀលថ្ងៃដដែល នៅរដ្ឋធានី Brasilia នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមពិភាក្សា និងថ្លែងសុន្ទរកថាគោលនយោបាយសំខាន់នៅក្រសួងការបរទេសប្រេស៊ីល ដោយប្រធានបទ “ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងវៀតណាម - ប្រេស៊ីលឡើងដល់កម្រិតខ្ពស់ថ្មី ដើម្បីការអភិវឌ្ឍប្រកបដោយវិបុលភាព និងផលប្រយោជន៍របស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពសង្គមនៃតំបន់ និងពិភពលោក”៕

ប្រតិកម្មទៅវិញ