នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន (រូបថត៖ VOV) |
ថ្លែងមតិនៅឯកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានបានលើកកំពស់តួនាទីរបស់ខ្លួនជាវេទិកាធុរកិច្ចធំជាងគេក្នុងតំបន់ ហើយដាក់ពង្រាយដំណោះស្រាយមានលក្ខណៈលោតផ្លោះ នាំមកនូវផលប្រយោជន៍យូរអង្វែងដល់អាជីវកម្ម និងប្រជាជន។ ក្នុងដំណាក់កាលបច្ចុប្បន្ន រដ្ឋាភិបាល ធុរកិច្ច និងភាគីពាក់ព័ន្ធក្នុងអាស៊ាន ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌការស្តារឡើងវិញពេញលេញ ដែលបានអនុម័តដោយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលលើកទី ៣៧ ក៏ដូចជាគំនិតផ្តួចផ្តើមផ្សេងៗទៀត ដែលអាស៊ានបានអនុម័ត ដោយផ្តោតលើទិសដៅចំនួន ៣៖ ការស្តារឡើងវិញ ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាព។ ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការស្តារឡើងវិញបៃតង។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិនិយាយរួម និងអាស៊ាននិយាយដោយឡែក ដោយមានស្មារតីសាមគ្គីភាព និងរួមដៃគ្នាដើម្បីស្តារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព វៀតណាមប្តេជ្ញាបង្កើតបរិយាកាសធុរកិច្ចល្អបំផុតសម្រាប់អាជីវកម្ម៕