ទិដ្ឋភាពទូទៅនៃសន្និសីទ។ (រូបថត៖ VOV) |
អញ្ជើញបើកសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ ថា វិស័យទេសចរណ៍ត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចមុខព្រួញ រួមចំណែកយ៉ាង សំខាន់ក្នុងការបង្កើតការងារ ការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ទាក់ ទាញការវិនិយោគ ជំរុញកំណើន ហើយរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ អភិរក្ស និងលើកកំពស់តម្លៃប្រពៃណី ប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រជាជាតិ លើកស្ទួយ ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ទេសចរណ៍គឺជាស្ពានតភ្ជាប់ អន្តរជាតិដ៏ជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោក មកទស្សនា ទទួលបទពិសោធន៍ ចែករំលែក ស្វែងយល់ និងស្រឡាញ់ទឹកដី វប្បធម៌ និងមនុស្សវៀតណាមកាន់តែច្រើនថែមទៀត។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទេសចរណ៍វៀតណាមត្រូវផ្លាស់ប្ដូរថ្មីការ ត្រិះរិះ និងវិធីធ្វើប្រកបដោយភាពច្នៃប្រឌិត ស៊ីសង្វាក់គ្នា និងប្រសិទ្ធភាព; អនុវត្តន៍ ពាក្យស្លោក “ការចងសម្ព័ន្ធយ៉ាងជិតស្និទ្ធ ការសម្របសម្រួលដោយរលូន និងកិច្ច ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ" ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យក្លាយទៅជា វិស័យសេដ្ឋកិច្ចមុខព្រួញ សម្រេចបាននូវគោលដៅទទួលភ្ញៀវអន្តរជាតិយ៉ាងហោច ណាស់ ៣៥ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ១២០ លាននាក់នៅឆ្នាំ ២០២៥; នៅឆ្នាំ ២០៣០ ទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៥០ លាននាក់ និងភ្ញៀវក្នុងស្រុក ចំនួន ១៦០ លាននាក់៕