នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយអាណិកជនវៀតណាមនៅឯបរទេសនៅនូវែលសេឡង់

Chia sẻ

(VOVWORLD) - នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ តែងតែកំណត់ថា សហគមន៍ជនវៀតណាមនៅក្រៅប្រទេស ក្នុងនោះមានសហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញបាននៃសហគមន៍ជនជាតិវៀត ណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយអាណិកជនវៀតណាមនៅឯបរទេសនៅនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ  (រូបថត៖ VGP/Nhat Bac)

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ នាល្ងាចថ្ងៃទី១០ ខែមីនា  (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Wellington នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh និងលោកជំទាវភរិយា  Le Thi Bich Tran បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថាន ទូតវៀតណាម និងសហគមន៍ជនវៀតណាមនៅនូវែលសេឡង់។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ តែងតែកំណត់ថា សហគមន៍ជនវៀតណាមនៅក្រៅប្រទេស ក្នុងនោះមាន សហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញបាននៃសហគមន៍ជនជាតិវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគមន៍ជនវៀតណាមនៅនូវែលសេឡង់សាមគ្គីអភិវឌ្ឍន៍រួមគ្នា និងកសាងសហគមន៍អភិវឌ្ឍន៍រឹងមាំ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា បងប្អូនអាណិកជននឹងលើកតម្កើងមោទនភាពជាតិរបស់ខ្លួន ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព សមាហរណកម្មយ៉ាងសកម្ម គោរពតាមច្បាប់ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសម្ចាស់ផ្ទះ បន្តធ្វើជាស្ពានតភ្ជាប់ក្នុងទំនាក់ទំនងទ្វេភាគី; ថែរក្សា និងលើកកំពស់អត្តសញ្ញាណវប្បធម៌ជាតិ និងភាសាវៀតណាម; មានសកម្មភាពជាក់ស្តែងជាច្រើនទៀត ឆ្ពោះទៅរកឫសគល់ រួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ