នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ វៀតណាមតែងតែចាត់ទុក WB ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់ខ្លួន

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងដូច្នេះក្នុងជំនួបជាមួយលោកស្រី Carolyn Turk នាយកប្រចាំប្រទេសនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ២៧ តុលានៅទីក្រុងហាណូយ។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ វៀតណាមតែងតែចាត់ទុក WB ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់ខ្លួន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោកស្រី Carolyn Turk នាយកធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែកជាវិជ្ជមានរបស់ WB ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន តាមរយៈសកម្មភាពពិគ្រោះយោបល់គោលនយោបាយ និងការឧបត្ថម្ភហិរញ្ញវត្ថុនៃគម្រោងគាំទ្រជំនួយផ្លូវការ (ODA) កម្ចីអនុគ្រោះ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WB ផ្តល់អាទិភាពដល់ការអនុវត្តគម្រោងធំៗក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រនៅវៀតណាម នាពេលខាងមុខ ដូចជា ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ខាងជើង-ខាងត្បូង ផ្លូវរថភ្លើងពីទីក្រុង ហូជីមិញ- ទីក្រុង Can Tho ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងហាណូយ - មណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac។ ទន្ទឹមនឹងនោះ គាំទ្រវៀតណាមលើវិស័យដូចជា៖ ថាមពលកកើតឡើងវិញ; កសិកម្មឆ្លាតវៃ ការបំភាយកាបូនទាប; ការផ្លាស់ប្តូរឌីជីថល; ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ វៀតណាមតែងតែចាត់ទុក WB ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់ខ្លួន - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកស្រី Carolyn Turk នាយកធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម (រូបថត៖ VOV)

ចំណែកឯនាយិការ WB ប្រចាំនៅវៀតណាម លោកស្រី Carolyn Turk បានឯកភាពខ្ពស់ជាមួយលោកនាយករដ្ឋមន្រ្តី ស្តីពីការតម្រង់ទិសនៃការអនុវត្តគម្រោងផ្តោតសំខាន់   ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។ លោកស្រី Carolyn Turk បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ ទិសដៅអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តរបស់វៀតណាម រួមទាំងវិស័យឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័ន។ លោកស្រី Carolyn Turk ក៏បានអះអាងដែរថា លោកស្រីនឹងបន្តសម្របសម្រួលយ៉ាងសកម្មជាមួយទីភ្នាក់ងារវៀតណាម និងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ