នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យអាមេរិកជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍវិស័យកសិកម្មទំនើប និរន្តរភាព និងសមាហរណកម្ម

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃនេះ (១៩ មេសា) នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក Thomas J. Vilsack ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យអាមេរិកជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍវិស័យកសិកម្មទំនើប និរន្តរភាព និងសមាហរណកម្ម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក Thomas J. Vilsack (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍបៃតងក្នុងវិស័យកសិកម្ម ពិពិធកម្មទីផ្សារផលិតផល សង្វាក់ផ្គត់ផ្គង់កសិកម្ម; បណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្ម…។ លោកនាយករដ្ឋមន្ត្រីបានស្នើសហរដ្ឋអាមេរិកជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍវិស័យកសិកម្មរហ័ស ស្ថិរភាព ទំនើប និរន្តរភាព និងសមាហរណកម្ម; ពង្រីកទីផ្សារនាំចូល ជំរុញពាណិជ្ជកម្ម និងបន្ថែមតម្លៃផលិតផលកសិកម្មវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមក៏បានត្រៀមខ្លួនជាស្រេចក្នុងការបើកទីផ្សារផលិតផលកសិកម្មមួយចំនួនរបស់អាមេរិកទៅកាន់ទីផ្សារវៀតណាមផងដែរ។

សម្រាប់ខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកលោក Thomas J. Vilsack បានសម្តែងចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាម ហើយបានបញ្ជាក់ ថា អាមេរិកចង់ពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យកិច្ចសហប្រតិបត្តិការ ដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង;  ទន្ទឹមនឹងនោះ យល់ស្របនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីគាំទ្រវៀតណាមសាងសង់មជ្ឈមណ្ឌលវិទ្យុសកម្មផលិតផលកសិកម្មនៅភាគខាងជើង៕

ប្រតិកម្មទៅវិញ