នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ៖ បន្ត​ផ្សព្វផ្សាយ​នូវ​ទឹកចិត្ត​សប្បុរស​ដោយ​មិន​ទុក​នរណាម្នាក់​ចោលនៅ​ពីក្រោយ​ឡើយ​

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់ក្នុងសន្និសីទបូកសរុបការងារ លើវិស័យពលកម្មជនពិការ និងវិស័យសង្គមកិច្ចឆ្នាំ ២០២២ ដាក់ពង្រាយភារកិច្ចឆ្នាំ២០២៣។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ៖ បន្ត​ផ្សព្វផ្សាយ​នូវ​ទឹកចិត្ត​សប្បុរស​ដោយ​មិន​ទុក​នរណាម្នាក់​ចោលនៅ​ពីក្រោយ​ឡើយ​ - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទដាក់ពង្រាយភារកិច្ចឆ្នាំ២០២៣។  TTXVN

សន្និសីទនេះប្រព្រឹត្តទៅក្នុងទម្រង់ជា កិច្ចប្រជុំផ្ទាល់និងតាមអនឡាញ ដោយភ្ជាប់បណ្តាញអ៊ីនធឺណែតពីរដ្ឋធានីហាណូយទៅកាន់ខេត្ត ក្រុងចំនួន ៦៣ លើទូទាំងប្រទេស។

នៅឆ្នាំ ២០២២ វិស័យការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានអនុវត្តន៍រាល់វិធានការដើម្បីធានាការងារ លើកកំពស់ជីវភាពរស់នៅ និងលើកកំពស់លក្ខខណ្ឌការងារសម្រាប់ពលករ។ អត្រាចូលរួមកម្លាំងពលកម្មបានកើនឡើងជិត ១% បើធៀបនឹងឆ្នាំ ២០២១; កម្មករនិយោជិតបានកើនឡើងចំនួន ១,៥ លាននាក់។ នៅឆ្នាំ ២០២២ ផ្នែកបានបញ្ជូនពលករជិត ១៤៣ ពាន់នាក់ទៅធ្វើការនៅបរទេស ហើយកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថលនឹងបន្តទទួលបានការយកចិត្តទុកដាក់។ ជីវភាពរស់នៅរបស់ជនក្រីក្រត្រូវបានកែលម្អជាបណ្តើរៗ។

ទាក់ទិននឹងកិច្ចការក្នុងឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យផ្នែកការងារ យុទ្ធជនពិការ និងសង្គមកិច្ចបន្តធ្វើបានល្អ និងផ្សព្វផ្សាយស្មារតី “សប្បុរសធម៌ មិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ”។ ជាមួយគ្នានោះ ត្រូវអភិវឌ្ឍទីផ្សារការងារដែលអាចបត់បែន ទំនើប ប្រសិទ្ធភាព និរន្តរភាព និងសមាហរណកម្ម។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកសាង និងអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គមទំនើប ពហុស្រទាប់ និរន្តរភាព ប្រកបដោយបរិយាប័ន ដោយឈរលើមូលដ្ឋានស្រូបយកគំរូអន្តរជាតិ សមស្របនឹងលក្ខខណ្ឌ និងស្ថានភាពជាក់ស្តែងរបស់វៀតណាម៕

 

ប្រតិកម្មទៅវិញ