នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៨ ធ្នូ នៅទីក្រុងតូក្យូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ច ប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញ ទទួលជួបអតីតនាយករដ្ឋមន្ត្រីជប៉ុន និងជាទីប្រឹក្សាសម្ព័ន្ធសមាជិកសភាមិត្តភាពសភា ជប៉ុន-វៀតណាម លោក Suga Yoshihide និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រីជប៉ុន
លោក Suga Yoshihide។ (រូបថត៖ VGP) 
ក្នុងជំនួបជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យអតីតនាយករដ្ឋមន្ត្រី និងទីប្រឹក្សាសម្ព័ន្ធ សមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Suga Yoshihide បន្តយកចិត្តទុកដាក់ គាំទ្រ និងរួមចំណែកបន្ថែមទៀត ក្នុងការអនុវត្តជាក់ស្ដែងនូវទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ទៅក្នុងកម្មវិធី និងគម្រោងជាក់លាក់ នាំមកនូវលទ្ធផលជាក់ស្តែង។ ជាពិសេស ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញកិច្ចសហ ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងអភិវឌ្ឍន៍ ឧស្សាហកម្មគាំទ្រ ជាដើម។
អតីតនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Suga Yoshihide បានស្វាគមប្រទេសទាំងពីរដែលបានលើកកំពស់ ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយអនុវត្តន៍កិច្ចសហ ប្រតិបត្តិការល្អប្រសើរក្នុងវិស័យថ្មីៗ។ លោក Suga Yoshihide បានសង្កត់ធ្ងន់ថា រួមជា មួយនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរត្រូវសហការគ្នាដើម្បី ជំនះលើបញ្ហាប្រឈមសង្គម និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកបានអះអាងនូវ ការត្រៀមខ្លួនជាស្រេច បន្តរួមដំណើរ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ វៀតណាម ដើម្បីរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ជា ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងពលកម្ម។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នាយករដ្ឋមន្ត្រី ទាំងពីរបានសម្តែងការពេញចិត្តចំពោះឆ្នាំ ២០២៣ ប្រកបដោយភាពផុលផុស ជាមួយ នឹងសកម្មភាពជាក់ស្តែងអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូត រំលឹកខួប លើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសដំណើរទស្សនកិច្ច និង ការផ្លាស់ប្តូរកម្រិតខ្ពស់។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ក្នុងនោះមានការជំរុញពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការថាមពលស្អាត ការអប់រំ និងបណ្តុះបណ្តាល និង ការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន; ឆាប់ពិភាក្សាឆ្ពោះទៅរកការលើកកំពស់ទំនាក់ទំនងរវាង វៀតណាម និងសិង្ហបុរីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលវេលាសមស្រប។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការអនុវត្តជាក់ស្ដែងនូវទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចបៃតង - សេដ្ឋកិច្ចឌីជីថលដែលត្រូវបានបង្កើតនាពេលកន្លងទៅ; ពង្រីកបណ្តាញនៃសួនឧស្សាហកម្ម VSIP ទៅកាន់តំបន់ឆ្ងាយពីមជ្ឈមណ្ឌល របស់ វៀតណាម លើកទឹកចិត្តការផ្លាស់ប្ដូរ VSIP ប្រពៃណីទៅជាសួនឧស្សាហកម្មថាមពល (VSEP) ឆ្លាតវៃ បៃតងនិងបំភាយកាបូនកម្រិតទាប៕

ប្រតិកម្មទៅវិញ