នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបនាយកប្រតិបត្តិ Apple Group លោក Tim Cook

Chia sẻ

(VOVWORLD) - នេះជាលើកទីមួយដែលលោក Tim Cook មកវៀតណាម បន្ទាប់ពីលោកបានជួបជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh នៅសហរដ្ឋអាមេរិកក្នុងខែកញ្ញា ឆ្នាំ ២០២២។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបនាយកប្រតិបត្តិ Apple Group លោក Tim Cook - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh  ទទួលជួបជាមួយ CEO នៃសាជីវកម្ម Apple (USA) Tim Cook  (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយ CEO នៃសម្ព័ន្ធក្រុមហ៊ុន Apple (អាមេរិក) លោក Tim Cook ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេស វៀតណាម។ នេះជាលើកទីមួយដែលលោក Tim Cook មកវៀតណាម បន្ទាប់ ពីលោកបានជួបជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh នៅសហរដ្ឋ អាមេរិកក្នុងខែកញ្ញា ឆ្នាំ ២០២២។

អញ្ជើញទទួលស្វាគមន៍ CEO របស់ Apple ដែលមកកាន់វៀតណាមជាលើកដំបូង នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ Apple ក្នុងការអភិវឌ្ឍន៍របស់វៀតណាម រួមទាំងការនាំវៀតណាមឈានចូលកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ សកលរបស់ Apple ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Apple ជាមួយតួនាទីរបស់ខ្លួនក្នុងការគាំទ្រ និងរួមចំណែកជំរុញរដ្ឋាភិបាល និង សភាអាមេរិកទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះ ហើយដកវៀតណាមចេញពីបញ្ជីប្រទេសដែលដាក់កំហិតលើការនាំចេញបច្ចេកវិទ្យាខ្ពស់របស់អាមេរិក។ លោកនាយករដ្ឋមន្ត្រីចង់ឱ្យ Apple ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម ដោយជួយវៀត ណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃរបស់ Apple របស់សហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបនាយកប្រតិបត្តិ Apple Group លោក Tim Cook - ảnh 2ទិដ្ឋភាពនៃជំនួប  (រូបថត៖ VOV)

សម្រាប់ខ្លួនវិញ នាយកប្រតិបត្តិ Apple គ្រុប លោក Tim Cook បានឲ្យដឹងថា Apple ត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញការវិនិយោគ និងពង្រីកប្រតិបត្តិការនៅវៀតណាម តាមសំណើររបស់លោកនាយករដ្ឋមន្ត្រី; មានបំណងចង់បង្កើតផលិតផលបច្ចេកវិទ្យាខ្ពស់ និងបង្កើតកម្មវិធីដើម្បីចូលរួមនៅក្នុង App Store របស់ Apple ដោយនាំផលិតផលវៀតណាមមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយលើទូទាំងពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ