នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការដឹកនាំ។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាល បានដឹកនាំសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ (រូបថត៖ VOV)

សម័យប្រជុំបានផ្តោតទៅលើប្រធានបទនៃការជំរុញកំណែទម្រង់បែបបទរដ្ឋបាលដែលទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល ការបម្រើប្រជាជន និងអាជីវកម្ម។

ថ្លែងមតិបើកសម័យប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី តែងតែចាត់ទុកកំណែទម្រង់រដ្ឋបាលជាភារកិច្ចយុទ្ធសាស្ត្រ ព្រោះការវិនិយោគលើកំណែទម្រង់រដ្ឋបាលគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ។ តាមនោះ លោកនាយករដ្ឋមន្រី្ត ស្នើឱ្យក្រសួង ស្ថាប័ននានា អនុវត្តផែនការ កាត់បន្ថយ និងសម្រួលបទប្បញ្ញត្តិធុរកិច្ច និងវិមជ្ឈការនៃនីតិវិធីរដ្ឋបាល។  ទន្ទឹមជាមួយគ្នានោះ ចែករំលែកព័ត៌មាន និងទិន្នន័យបម្រើការងារដឹកនាំនិងការគ្រប់គ្រងរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។

សម្រាប់គណៈកម្មាធិការប្រជាជនខេត្ត និងក្រុងដែលចំណុះមជ្ឈិម លោកនាយករដ្ឋមន្ត្រីបានស្នើសុំដាក់ជូនក្រុមប្រឹក្សាប្រជាជន ដើម្បីផ្សព្វផ្សាយគោលនយោបាយស្តីពីការលើកលែង និងកាត់បន្ថយថ្លៃសេវាសាធារណៈតាមអ៊ីនធឺណិត និងការទូទាត់តាមអ៊ីនធឺណិត ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត និងបង់ប្រាក់តាមអ៊ីនធឺណិត។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានត្រូវខិតខំអនុវត្តឲ្យបាននូវគោលដៅជាក់ស្តែងមួយចំនួនដូចជា៖ ការលើកកម្ពស់កម្រិតនៃការពេញចិត្តរបស់ប្រជាពលរដ្ឋចំពោះសេវារបស់រដ្ឋាភិបាលក្នុងការអនុវត្តន៍បែបបទរដ្ឋបាល។

ក៏ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ ក្រសួងមហាផ្ទៃបានប្រកាសថា ខេត្ត Quang Ninh ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមខេត្ត ក្រុងចំនួន ៦៣ លើលទ្ធផលនៃសន្ទស្សន៍ទាំងពីរ៖ សន្ទស្សន៍ការពេញចិត្តរបស់ប្រជាជនចំពោះសេវាកម្មរបស់ស្ថាប័នរដ្ឋបាលរដ្ឋ និងសន្ទស្សន៍កំណែទម្រង់រដ្ឋបាលឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ