នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

Chia sẻ
(VOVworld)-ក្នុងឱកាសដើមនិទាឃៈរដូវឆ្នាំ២០១៧ នារសៀលថ្ងៃទី១៨កុម្ភៈ នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅដាក់កម្រងផ្កា 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1
លោក Nguyen Xuan Phuc និងក្រុមការងារអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបរំលឹកវិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញ

(VOVworld)-ក្នុងឱកាសដើមនិទាឃៈរដូវឆ្នាំ២០១៧ នារសៀលថ្ងៃទី១៨កុម្ភៈ នាយក
 រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅដាក់កម្រង
ផ្កានិងអុជធូបរំលឹកវិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញនៅមណ្ឌលជាតិពិសេស Kim
 Lien នៅខេត្ត Nghe An។នៅទីនេះលោក Nguyen Xuan Phucនិងក្រុមការងារ បាន
គោរពដាក់កម្រងផ្កា អុជធូបនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណ
 បំណាចនិងបុព្វហេតុដ៏ឧត្តងឧត្តមរបស់លោកប្រធានហូជីមិញ។ ក្នុងឱកាសនេះដែរ
 លោកនាយករដ្ឋមន្ត្រីនិងក្រុមការងារបានអញ្ជើញទៅទស្សនាបេតិកភ័ណ្ឌ និងរមណី
ដ្ឋានដែលផ្សាភ្ជាប់ជាមួយនឹងស្រុកកំណើតនិងក្រុមគ្រួសាររបស់លោកប្រ ធានហូជី
មិញ។ ក្នុងដំណើរទស្សនប័ណ្ណាល័យ Lang Sen នាយករដ្ឋមន្ត្រី មានបំ ណងថា
គណៈកម្មការគ្រប់គ្រងនៅទីនេះ គប្បីប្រមូលផ្តុំឲ្យបានច្រើនថែមទៀតនូវ សៀវភៅ
ពហុបែបបម្រើមិត្តអ្នកអានគ្រប់វ័យ សំដៅលើកកំពស់ចំណេះដឹងនិងវប្ប ធម៌ជូន
ប្រជាជនគ្រប់ស្រទាប់ ឆ្លើយតបទៅនឹងតម្រូវការអានសៀវភៅរបស់ប្រជាជន ភូមិ
 Sen Kim Lien ខេត្ត Nghe An ជាប្រភពកំណើតប្រពៃណីស្នេហាជាតិ ប្រពៃណីបដិវត្ត
ន៍ឧស្សាព្យាយាមរៀនសូត្រនិងជាស្រុកកំណើតរបស់លោកប្រធាន ហូជីមិញជាទី
គោរពស្រឡាញ់៕

ប្រតិកម្មទៅវិញ