នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី
|
នេះជាដំណើរទស្សនកិច្ចសឹង្ហបុរីលើកដំបូងរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងឋានៈជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងប្រព្រឹត្តទៅក្នុងបរិបទដែលប្រ ទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតថ្ងៃទី១ខែសីហាឆ្នាំ ១៩៧៣និងថ្ងៃទី១ខែសីហាឆ្នាំ២០១៨។
ក្រោមប្រធានបទ “កសាងអាស៊ានមួយពឹងផ្អែកលើខ្លួនឯងនិងភាពច្នៃប្រឌិត” ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានផ្លាស់ប្តូរមតិលើទិសដៅនិងវិធានការជម្រុញកិច្ចសហ ប្រតិបត្តិការ បង្កើនការតភ្ជាប់ សំដៅលើកកម្ពស់ភាពម្ចាស់ការរបស់អាស៊ាន ព្រមទាំង ជម្រុញការអភិវឌ្ឍ ឈរលើមូលដ្ឋានឆ្លៀតយករាល់ឱកាសថ្មីនៃបដិវត្តន៍៤.០ រួមចំណែកកសាង សហគមន៍អាស៊ានសាមគ្គី រឹងមាំនិងអភិវឌ្ឍន៍ប្រដោយចីរភាព៕