|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបញ្ជាណែនាំសន្និសីទ |
(VOVworld)-ចំពោះមុខស្ថានភាពទឹកជំនន់មានភាពស្មុគស្មាញនៅបណ្តាខេត្តភាគ
កណ្តាល នាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម
ទទួលបន្ទុកការងារបង្ការប្រឆាំងគ្រោះធម្មជាតិបានរួមសហការជាមួយគណៈកម្មា
ធិការជួយសង្គ្រោះជាតិរៀបចំសន្និសីទ Online ជាមួយថ្នាក់ដឹកនាំខេត្តភាគកណ្តាល
ទាំង១៩ សំដៅបន្តរួមជាមួយតំបន់នានាអនុវត្តរាល់ដំណោះស្រាយទប់ទល់និងជំនះ
ពុះពារនូវផលវិបាកដោយទឹកជំនន់បង្កមកយ៉ាងធ្ងន់ធ្ងរនៅទីនេះ។ អញ្ជើញថ្លែងមតិ
នៅទីនេះ លោក Nguyen Xuan Phuc បានផ្ញើរសេចក្តីសាកសួរសុខទុក្ខនិងចូលរួម
រំលែកទុកយ៉ាងជ្រាលជ្រៅទៅដល់គ្រួសារជនរងគ្រោះ ព្រមទាំងចែករំលែកការលំ
បាក របស់ជនរួមជាតិនិងតំបន់ត្រូវលិចក្នុងទឹកជំនន់។ លោក Nguyen Xuan Phuc
អញ្ជើញមានអនុសាសន៍ថា៖
“សមាជិកគណៈកម្មាធិការបញ្ជាណែនាំទាំងអស់នៅមជ្ឈឹមនិងតំបន់បានរួម
សហការជាមួយកងកម្លាំងយុវជនមកជួយតំបន់ត្រូវរងផលប៉ះពាល់ដោយគ្រោះធម្ម
ជាតិយ៉ាងធ្ងន់ធ្ងរនោះ ស្តារផ្ទះឲ្យប្រជាជនកុំឲ្យប្រជាជនស្ថិតក្នុងដ្ថានភាពគ្មានផ្ទះ
សម្បែងស្នាក់នៅ។ ប្រមូលផ្តុំស្តារហេដ្ឋារចនាសម្ព័ន្ធសំដៅធានាជីវភាពរស់នៅសុខ
សានត្រានជូនប្រជាជនក្នុងឆ្នាំ២០១៧ ”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអំពាវនាវឲ្យក្រសួង ស្ថាប័ន
នានានិងកងកម្លាំងនគរបាល កងទ័ព ទទួលភារកិច្ចចុះមូលដ្ឋានដោយផ្ទាល់ដើម្បី
ជួយតំបន់និងប្រជាជនផងដែរ៕