|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសម
ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី |
(VOVworld)-នាថ្ងៃទី២មិនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាមលោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសម
ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីដែលកំពុងយាងដំណើរទស្សនកិច្ចនៅវៀត
ណាម។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរ
គុណ ចំពោះមនោសញ្ចេតនានិងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ព្រះ
ចៅអធិរាជជប៉ុន និងអគ្គមហេសីព្រមទាំងរាជវង្សានុវង្សជប៉ុនសម្រាប់ប្រទេស
ជាតិនិងប្រជាជនវៀតណាម ក៏ដូចជា ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិង
ជប៉ុន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការ
រួមចំណែកសកម្មរបស់សម្ព័ន្ធក្រុមហ៊ុនធំៗ និង សហគ្រាសនានាររបស់ជប៉ុន
ដែលកំពុងអនុវត្តសកម្មភាពធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងសម្តែងក្តីជឿ
ជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់ព្រះចៅអធិរាជជប៉ុនិងអគ្គអគ្គមហេសី
នឹងបង្កើតឡើងកម្លាំងចលករថ្មីជម្រុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្ម
នៃប្រទេសទាំងពីរនាពេលខាងមុខ។
រីឯខ្លួនវិញ ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីបានសម្តែងក្តីសោមនស្សរីករាយ
ដែលព្រះអង្គបានយាងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ។ អធិរាជជប៉ុននិង
អគ្គមហេសីក៏អរគុណចំពោះមនោសញ្ចេតនារបស់ប្រជាជនវៀតណាមចំពោះប្រជាជន
ជប៉ុនតាមរយៈការអភិរក្សនូវបេតិកភ័ណ្ឌនិងស្ថាបត្យកម្មរបស់ជប៉ុននៅទីក្រុង Hoi An
និងការជួយឧបត្ថម្ភរបស់ប្រជាជនវៀតណាមក្នុងការជំនេះពុះពារនូវផលវិបាកដោយ
គ្រោះរញ្ជួយដីនិងរលកយក្សនៅជប៉ុននាឆ្នាំ២០១១កន្លងទៅផងដែរ៕