នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅឯពិធីជួបសន្ទនាជាមួយកសិករ |
ក្នុងជំនួបនេះ បញ្ហាជាច្រើន ដែលពាក់ព័ន្ធនិងការប្រើប្រាស់កសិផល ជួយកសិករចូលរួមក្នុងខ្សែសង្វាក់តម្លៃផលិតកម្ម ទាក់ទងផ្ទាល់ជាមួយប្រភពទុន អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធវាលសណ្តទន្លេ Cuu Long និងដំណោះស្រាយទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ គឺត្រូវបានកសិករនិងសហគ្រាសប្រតិបត្តិការលើវិស័យកសិកម្មលើកឡើងផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរ ចំពោះប្រជាកសិករទូទាំងប្រទេស ដែលបានដាក់ចេញនូវសំណួរ ជាង ២០០០ ក្នុងនោះ មានសំណួរ ពាក់ព័ន្ធផ្ទាល់ទៅនឹងការកែច្នៃនិងការប្រើប្រាស់កសិផល ក៏ដូចជា កសិករចូលរួមក្នុងតម្លៃផលិតកម្មនិងការនាំចេញជាដើម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ទន្ទឹមជាមួយនឹងគោលនយោបាយរបស់រដ្ឋសម្រាប់ជួយឧបត្ថម្ភប្រជាកសិករមក កសិកម្ម ជនបទ ជាពិសេសគឺប្រជាកសិករវៀតណាមផ្ទាល់ ត្រូវមានការផ្លាស់ប្តូរថ្មី ក្នុងសម័យផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។ គ្រួសារនីមួយៗ ឃុំ ស្រុកនីមួយៗ ក៏ត្រូវផ្លាស់ប្តូរការត្រិះរិះ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ”។
ដោយទទួលបានសិទ្ធិពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួន ក៏បានចូលរួមឆ្លើយសំណួររបស់ប្រជាកសិករផងដែរ៕