លោកនាយករដ្ឋមន្ត្រីនៅក្នុងពិធី (រូបថត៖ TTXVN) |
នាថ្ងៃទី ៦ ខែកុម្ភះ ក្នុងពិធី ជួបជុំជាមួយ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋនិងមូលដ្ឋានភាគកណ្តាល វៀតណាមនៅទីក្រុង Da Nang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជម្រាបជូនគណៈប្រតិភូ អំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងឆ្នាំកន្លងមក ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាជនពីខាងត្បូងទៅខាងជើង ពីតំបន់ដាច់ស្រយាលទៅតំបន់ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យបក្ខភាគទូទាំងប្រទេស ជ្រួតជ្រាបយ៉ាងម៉ត់ចត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ដោយអនុវត្តប្រកបដោយភាពច្នៃប្រឌិតតាមរយៈ សកម្ម ភាពជាក់លាក់ ដើម្បីចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក៏ដូចជាចក្ខុវិស័យដល់ឆ្នាំ ២០៣០ និង ២០៤៥ ៕