នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកមហោស្រពកាហ្វេBuon Me Thuot លើកទី៦

Chia sẻ
(VOVworld)-មហោស្រពកាហ្វេ Buon Me Thuot លើកទី៦និងមហោស្រពវប្បធម៌ គងឃ្មោះ Tay Nguyen បានប្រារព្ធនាយប់ថ្ងៃទី១០មិនានៅខេត្ត Dak Lak។ អញ្ជើញ ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកមហោស្រពកាហ្វេBuon Me Thuot លើកទី៦ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vu Dung)

(VOVworld)-មហោស្រពកាហ្វេ Buon Me Thuot លើកទី៦និងមហោស្រពវប្បធម៌
 គងឃ្មោះ Tay Nguyen បានប្រារព្ធនាយប់ថ្ងៃទី១០មិនានៅខេត្ត Dak Lak។ អញ្ជើញ
ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
បានសង្កត់ធ្ងន់ថា គ្រាប់កាហ្វេ Tay Nguyen មិនត្រឹមតែជាផលិតផលនិមិត្តរូបឲ្យ
ឧស្សាហកម្មតំបន់ដីក្រហម Bazan ប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាលក្ខណៈ
  ស្រស់ស្អាតនៃតំបន់ដែលបានចាត់ទុកដូចជា “ដំបូលឥណ្ឌូចិន”ទៀតផង។ គ្រាប់
 កាហ្វេជួយផ្សាភ្ជាប់ចំណងមិត្តភាព រវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។ ស្តីពី
ទស្សនៈវិស័យអំពី Tay Nguyen ថ្មីមួយ លោក Nguyen Xuan Phuc បានចាត់ទុក ថា
 គប្បីនាំ Tay Nguyen ឲ្យក្លាយទៅជាតំបន់ខ្ពង់រាបសម្បូរភោគផល ក្នុងវិស័យ
កសិកម្មសរីរាង្គ ជីវៈចម្រុះ និងមានវប្បធ៌សម្បូរបែប។ គន្លឹះអភិវឌ្ឍន៍ប្រកបដោយ
 ជោគជ័យរបស់តំបន់ខ្ពង់រាបនេះ គឺ Tay Nguyen ត្រូវក្លាយទៅជានិមិត្តរូបនៃវិស័យ ទេសចរណ៍វៀតណាមពោរពេញទៅដោយលក្ខណៈវិសេសវិសាលនិងបេតិកភ័ណ្ឌ
របស់តំបន់អាស៊ី។ តាមនោះ នាយករដ្ឋមន្ត្រីស្នើឲ្យតំបន់ Tay Nguyen គប្បីមាន
យុទ្ធនាការនិរន្តរភាព និងពង្រីកឲ្យបាននូវវប្បធម៌រូបីនិងអរូបី ដែលជាមោទនភាព
របស់សហគមន៍ Ede, Jarai, M’nong, Ba Na និង Kinh ក្នុងសហគមន៍ជនជាតិ
វៀតណាម។​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “យើងត្រូវធ្វើយ៉ាងម៉េចដើម្បីឈ្មោះ Tay Nguyen នេះបានដិតជាប់ក្នុងបេះដូង
 និងអារម្មន៍របស់មនុស្សគ្រប់រូបដែលជក់ចិត្តនឹងកាហ្វេលើគ្រប់ទិសទី។ យើងគប្បីរួម
គ្នា ប្រែក្លាយទីនេះឲ្យក្លាយទៅជាទីមកដល់សម្រាប់អ្នកស្រឡាញ់កាហ្វេ។ ជាកន្លែង
ដែលយើងអាចពិសារកាហ្វេក្នុងបរិយាកាសនៃសម្លេងគងឃ្មោះជាពិសេសក្នុងភាព
កក់ក្តៅរួសរាយរាក់ទាក់របស់ប្រជាជនតំបន់ផងដែរ”៕

ប្រតិកម្មទៅវិញ