នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកឡើងថា ចាប់ពីពេលបានចូលរួមអង្គការសហប្រជាជាតិនាឆ្នាំ១៩៧៧មក វៀតណាមគឺជាអ្នកត្រួសត្រាយក្នុងការជម្រុញសន្តិភាព វឌ្ឍនភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅលើទូទាំងពិភព លោក។ វៀតណាមក៏ជាប្រទេសដែលសកម្មបំផុតនិងមានការរួមចំណែកជាក់លាក់ក្នុងការប្រតិបត្តិសន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិនិងកសាងយន្តការពហុភាគីប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព សំដៅឆ្លើយតបតាមបំណងប្រាថ្នារបស់មនុស្សលោក។ ក្នុងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដំណាក់កាល២០០៨-២០០៩ វៀតណាមបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមដើម្បីគ្រប់គ្រងជម្លោះនៅក្នុងតំបន់មួយចំនួននិងបង្កើនសកម្ម ភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
បច្ចុប្បន្ននេះ វៀតណាមក៏ត្រូវទទួលបានការគាំទ្រពីប្រទេសជាច្រើនដើម្បីឈរឈ្មោះបេក្ខភាពជាថ្មីម្តងទៀតនៃអង្គការសហប្រជាជាតិ ដំណាក់កាល ២០២០-២០២១។ វៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងអង្គការនិងវេទិកាសំខាន់ៗក្នុងតំបន់និង លើពិភពលោកផងដែរ។
នៅក្នុងសម័យប្រជុំចាប់ពីថ្ងៃទី២៥ខែកញ្ញាដល់ថ្ងៃទី១ខែតុលានេះ នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc នឹងរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រ ទេសចំនួន ១៩៣ ជាសមាជិករបស់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សានិងដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈម ចំពោះសន្តិសុខ។ គោលបំណងរបស់វៀតណាមនៅក្នុងសកម្មភាពនៅអង្គការសហប្រជាជាតិលើកនេះ គឺដើម្បីឆ្លៀតយករាល់ប្រភពកម្លាំងនិងឱកាសសម្រាប់ការអភិវឌ្ឍ ជាពិសេសគឺជម្រុញការអនុវត្តគំនិតផ្តួចផ្តើម និងអាទិភាពសម្រាប់សកម្មភាពរបស់អង្គការសហប្រជាជាតិក្នុងកម្រិតថ្នាក់ជាតិនិងថ្នាក់តំបន់។ នេះគឺជាឱកាសមួយសម្រាប់វៀតណាមផ្សព្វផ្សាយនូវសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអភិវឌ្ឍមនុស្ស សំដៅឆ្ពោះទៅរកគោលដៅគ្របដណ្តប់ប្រកបដោយនិរន្តរភាព៕