នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផ្ញើលិខិត អំណរសាទរបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ

Chia sẻ
(VOVWORLD) -ជនរួមជាតិ និងអ្នកមុខអ្នកការជនជាតិខ្មែរនឹងបន្តពង្រីកសមិទ្ធិផលដែលទទួលបាន ហើយខិតខំប្រឹងប្រែងថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ហើយរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផ្ញើលិខិត អំណរសាទរបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រៃណី ២០១៨ របស់ជនរួមជាតិខ្មែ ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រៃណី ២០១៨ ជូនជនរួមជាតិ អ្នកមុខអ្នកការ និងជនរួមជាតិខ្មែរ។ ក្នុងលិខិតជនពរនេះ លោក Nguyen Xuan Phuc មានបំណងថា៖ រួមជាមួយការយកចិត្តទុកដាក់វិនិយោគ និងជួយឧបត្ថម្ភរបស់បក្ស និងរដ្ឋនោះ ជនរួមជាតិ និងអ្នកមុខអ្នកការជនជាតិខ្មែរនឹងបន្តពង្រីកសមិទ្ធិផលដែលទទួលបាន ហើយខិតខំប្រឹងប្រែងថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ហើយរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រសើរទៀតផង៕

ប្រតិកម្មទៅវិញ