នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីភាពនៃសន្និសីទដើម្បីស្វែងរកដំណោះស្រាយសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃសន្និសីទអនឡាញទូទាំងប្រទេស ក្រោមប្រធានបទ “ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនិងធ្វើយន្តួបនីយកម្មផ្នែកកសិកម្ម”។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីភាពនៃសន្និសីទដើម្បីស្វែងរកដំណោះស្រាយសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ

សន្និសីទនេះមានគោលបំណងវាយតម្លៃពីស្ថានភាពបច្ចុប្បន្ន កំណត់ដំណោះស្រាយ យន្តការនិងគោលនយោ បាយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខកម្មនិងជលផល រួមទាំងនិងធ្វើយន្តួបនីយកម្មផ្នែកកសិកម្មផងដែរ។

ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការនាំចេញផលិតផលកសិកម្មស្រស់ឬកែច្នៃ កត្តាទីមួយគឺត្រូវតភ្ជាប់ទៅនឹងទីផ្សារ។ ជាពិសេស សម្រាប់ផលិតផលនាំចេញ ដំបូងគឺត្រូវឆ្លើយតបនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារដែលមានស្តង់ដារខ្ពស់ដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបផងដែរ។

ស្របនឹងទីផ្សារនាំចេញ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានតម្រូវឱ្យសហគ្រាសនានា ត្រូវមានការទទួលខុសត្រូវចំពោះទីផ្សារក្នុងស្រុក និងផ្តោតសំខាន់លើសុខភាពប្រជាជន តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ស្មើ លំដាប់ពិភពលោកដែរ៖ “ទីផ្សារក្នុងស្រុករបស់វៀតណាមមានទំហំធំ ហើយចំនួនប្រជាជន ១០០ លាននាក់គឺសំខាន់ណាស់។ ម្យ៉ាងវិញទៀត ទីផ្សារក្នុងស្រុកក៏មានសារៈសំខាន់ណាស់ប្រសិនបើយើងគ្រប់គ្រងបានទីផ្សារ។ យើងមិនគ្រប់គ្រងទីផ្សារក្នុងស្រុកល្អ មានន័ថា យើងគ្មានការទទួលខុសត្រូវសោះឡើយ”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានលើកឡើងថា បញ្ហាចាំបាច់សម្រាប់វិស័យកសិកម្មគឺត្រូវជំរុញខ្លាំងយន្តូបនីយកម្មវិស័យកសិកម្ម៕

 

ប្រតិកម្មទៅវិញ