(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី១១(ASEAM 11)
នោះ នាថ្ងៃទី១៥កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan
Phuc អញ្ជើញជួបសន្ទនាទ្វេភាគីជាមួយប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃប្រទេស អាស៊ី-
អឺរ៉ុបមួយចំនួនផងដែរ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់ Juha Sipila នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានស្នើរឲ្យហ្វាំងឡង់ បន្តផ្តល់អាទិភាពប្រភពជំនួយ អភិវឌ្ឍន៍
ផ្លូវការ ODA សម្រាប់វៀតណាម ព្រមទាំងគាំទ្រវៀតណាមទាក់ទងផ្ទាល់ នឹងកម្ចី
អនុគ្រោះអភិវឌ្ឍន៍អន្តរជាតិ (IDA)ក្រោយឆ្នាំ២០១៧។ ភាគីទាំងពីរក៏ បានឯកភាព
គ្នាបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាអន្តរជាតិ។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយ
ប្រធានាធីបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye |
ក្នុងជំនួបជាមួយប្រធានាធីបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye ភាគី
ទាំងពីរបានឯកភាពជម្រុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងជម្រុញ វិនិយោ
គិនកូរ៉េខាងត្បូងធ្វើការវិនិយោគនៅវៀតណាម។លោកស្រី Park Geun Hye បានអះ
អាងថា វៀតណាមជាដៃគូអភិវឌ្ឍន៍ជួរមុខរបស់កូរ៉េខាងត្បូង។
ផ្លាស់ប្តូរមតិជាមួយសមភាគីថៃ លោក Prayut Chan-ocha នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគធ្វើ អាជីវ
កម្មពហុបែបរបស់អង្គភាពអាជីវកម្មថៃនៅវៀតណាម។ នាយករដ្ឋមន្ត្រីថៃ បានអះ
អាងថា នឹងជម្រុញអង្គភាពអាជីវកម្មធំៗរបស់ថៃឲ្យបង្កើនការវិនិយោគនៅវៀត
ណាម។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe |
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe លោក Nguyen Xuan
Phuc បានស្នើរឲ្យជប៉ុន គាំទ្រវៀតណាមទាក់ទងផ្ទាល់នឹងប្រភពជំនួយ អនុគ្រោះ
ODA។ នាយករដ្ឋមន្ត្រី លោក Abe បានអះអាងថា នឹងយកចិត្តទុកដាក់ជា ពិសេស
លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្របើកទូលាយជាមួយវៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញជួបសន្ទនា ជាមួយ
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាយករដ្ឋមន្ត្រីសឹង្ហបុរី ប្រធានាធិបតី
ឥណ្ឌា និងថ្នាក់ដឹកនាំជាច្រើនរូបទៀតផង៕