នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី |
នារសៀលថ្ងៃទី ១១ កញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន ជួប សន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី លោក Igor Pacolak មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទុតនៅ វៀតណាម។ នៅក្នុងពិធីទទួលនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជូនដំណឹងថា៖ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅស្លូវ៉ាគីនិងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពអំពីបណ្ដាវិធានការជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ការវិនិយោគ។ នាយករដ្ឋមន្ត្រីបានថ្លែងថា៖នឹងបង្កើតលក្ខណះងាយស្រួលសម្រាប់អង្គភាពអាជីវកម្មស្លូវ៉ាគី វិនិយោគធ្វើអាជីវកម្មនៅប្រទេសវៀតណាមហើយបានស្នើដល់ស្លូវ៉ាគីបន្តគាំទ្រនិងលើកកម្ពស់ទំនាក់ទំនងដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិង EU ជំរុញ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)យ៉ាងឆាប់ៗ ។ហើយវៀតណាមត្រៀមខ្លួនជួយដល់ប្រទេស ស្លូវ៉ាគីបង្កើនទំនាក់ទំនងជាមួយអាស៊ាននិងប្រទេសជាសមាជិកនានាផងដែរ៕