នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមសន្និសីទលើកតំកើងជនមានគុណូបការៈជាមួយបដិវត្តន៍

Chia sẻ
(VOVWORLD) -នារសៀថ្ងៃទី២២កក្កដា នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទលើកតំកើងជនមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Quang Nam ក្នុងឱកាសខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលីថ្ងៃទី២៧កក្កដា។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមសន្និសីទលើកតំកើងជនមានគុណូបការៈជាមួយបដិវត្តន៍ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនអំណោយសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍ខេត្ត Quang Nam (រូបថតៈ Tr.Thường )

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជនវៀតណាមគ្រប់ជំនាន់ ជានិច្ចកាលគោរពនិងដឹងគុណចំពោះវីរៈយុទ្ធជននិងជនរួមជាតិដែលពលីសាច់ស្រស់ ឈាមស្រស់ បញ្ជាវ័ន្តនិងទ្រព្យសម្បត្តិនាគ្រាសង្គ្រាមដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ភារកិច្ចរបស់យើងម្នាក់ៗគឺត្រូវថែទាំមុខសញ្ញាដែលមានគុណូបការៈចំពោះប្រទេសជាតិនិងរស់នៅយ៉ាងម៉េចឲ្យសក្តិសមជាមួយនឹងការពលីដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ