នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ ចាកចេញពីទីក្រុង Bucharest វិលត្រឡប់មកប្រទេសវិញ។ (រូបថត៖ VNA) |
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានឲ្យដឹងថា៖ ក្នុងរយៈពេលពីរថ្ងៃធ្វើការជាមួយនឹងសកម្មភាពជាង ៣០ នៅសន្និសីទ WEF Davos នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចែករំលែក ទស្សនៈរបស់វៀតណាមអំពីការជំរុញសាមគ្គីភាពអន្តរជាតិ លើកកម្ពស់ពហុភាគីនិយម កសាងទំនុកចិត្តជាយុទ្ធសាស្ត្រ ធានាតុល្យភាពផលប្រយោជន៍ និងជំរុញវិធីអភិក្រម សកល សម្រាប់ប្រជាជនទាំងមូល។ ជាពិសេស កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀត ណាម និងកិច្ចសន្ទនា “វៀតណាម៖ ការតម្រង់ទិសទស្សនវិស័យសកល” បានបន្សល់ ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមដ៏លេចធ្លោ ទិសដៅ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ និងគោលជំហរ គោលមាគ៌ាកិច្ចការ បរទេសឯករាជ្យ និងខ្លួនទីពឹងខ្លួនរបស់វៀតណាម ក៏ដូចជាការរួមវិភាគទានប្រកប ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពរបស់វៀតណាមចំពោះសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
លោកនាយករដ្ឋមន្ត្រីមានជំនួបប្រាស្រ័យនិងជំនួបធ្វើការជាង២០ ជាមួយថ្នាក់ ដឹកនាំបណ្ដាប្រទេស អង្គការអន្តរជាតិ និងសហគ្រាសឈានមុខគេ សំដៅធ្វើឲ្យស៊ី ជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយដៃគូលើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ-វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជី ថល ការធ្វើបរិវត្តកម្មបៃតង សុខាភិបាលនិង កម្មសិទ្ធិបញ្ញា។ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ ប្រទេសហុងគ្រី និងរូម៉ានី ក៏ទទួលបានជោគជ័យល្អប្រសើរផងដែរ។
ក្នុងក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនួបពិភាក្សានិង ផ្លាស់ប្ដូរជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៃរដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងគណបក្ស នយោបាយនៃប្រទេសទាំងពីរ ព្រមទាំងថ្លែងសន្ទរកថាគោលនយោបាយនៅសាកល វិទ្យាល័យនានា; ចូលរួមវេទិកាធុរកិច្ច ជួបសមាគមមិត្តភាពនៃប្រទេសទាំងពីរជាមួយ វៀតណាម ហើយជួបសហគមន៍ជនវៀតណាម។ ល។
ថ្នាក់ដឹកនាំហុងគ្រី និងរូម៉ានី បានអះអាងថា វៀតណាមគឺជាដៃគូសំខាន់ជួរមុខក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក; ឯកភាព គាំទ្រការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ព្រមទាំងបញ្ជាក់ថានឹងជំរុញ ប្រទេសសមាជិក EU ដែលនៅសេសសល់ ដើម្បីឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ហើយ EC នឹងលុបចោល ការព្រមាន "កាតលឿង" (IUU) សម្រាប់ជលផលវៀតណាមក្នុងពេលឆាប់ៗនេះផងដែរ៕