នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Fumio Kishida ប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយរបស់គណៈបក្ស LDP កាន់អំណាច (ជប៉ុន) |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅជាមួយជប៉ុននិងចាត់ទុកជប៉ុនជាដៃគូជួរមុខនិងយូរអង្វែង។ នាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរ បង្កើនការជឿទុកចិត្តនយោបាយតាមរយៈជម្រុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីរ រួមសហការយ៉ាងស្អិតល្មួតដើម្បីត្រៀមរៀបចំរាល់សកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យជប៉ុនបន្តការវិនិយោគចូលវៀតណាមលើវិស័យមួយចំនួន ដូចជា ឧស្សាហកម្មឧបត្ថម្ភថាមពលថ្មី ឧស្សាហកម្មកែច្នៃនិងកសិកម្មបច្ចេក វិទ្យាខ្ពស់។
រីឯខ្លួនវិញ លោក Fumio Kishida បានឲ្យដឹងថា ជប៉ុនមានបំណងរួមចំណែកទៅក្នុងការអភិវឌ្ឍមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម ក្នុងនោះមានគម្រោងផ្លូវដែកតាមទីក្រុង នៅទីក្រុងហាណូយនិងទីក្រុង ហូជីមិញ។ សហគ្រាសជប៉ុនបច្ចុប្បន្នកំពុងផ្តោតការយកចិត្តទុកដាក់ធ្វើការវិនិយោគនៅវៀតណាមតាមនោះរួមវិភាគទានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមផងដែរ៕