នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើជាអធិបតីសម័យប្រជុំប្រចាំខែមិនា

Chia sẻ
(VOVworld)-នាថ្ងៃទី២៦មិនា រដ្ឋាភិបាលវៀតណាមបានបើកកិច្ចប្រជុំប្រចាំខែ មិនា។​នេះជាសម័យប្រជុំចុងក្រោយដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល

នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើជាអធិបតីសម័យប្រជុំប្រចាំខែមិនា - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Tan Dung នៅក្នុងសម័យប្រជុំប្រចាំខែមិនា


(VOVworld)-នាថ្ងៃទី២៦មិនា រដ្ឋាភិបាលវៀតណាមបានបើកកិច្ចប្រជុំប្រចាំខែ មិនា។​នេះជាសម័យប្រជុំចុងក្រោយដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan
Dung ធ្វើជាអធិបតី។​ថ្លែងមតិបើកសម័យប្រជុំ លោក Nguyen Tan Dung បានឲ្យដឹង
ថា “នៅក្នុងសម័យប្រជុំនេះ រដ្ឋាភិបាលនឹងធ្វើការជាធម្មតា បន្ទាប់មកនឹងមាន
ខ្លឹមសារបញ្ចប់អាណត្តិរដ្ឋាភិបាលរបស់សមាជិករដ្ឋាភិបាល ២០រូប។​តាមផែនការ ពាក់កណ្តាលខែកក្កដានឹងមានរដ្ឋាភិបាលថ្មី”។

        តាមរបៀបវារៈ នៅសម័យប្រជុំនេះ រដ្ឋាភិបាលបានផ្ទៀងស្តាប់និងពិភាគ្សា លើរបាយការណ៍ស្តីពីស្ថានភាពអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល និងស្ថានភាពសេដ្ឋកិច្ចសង្គមខែមិនា និងត្រីមាសទី១ឆ្នាំ២០១៦ ស្តីពីភារកិច្ចនិង ដំណោះស្រាយចំបាច់បន្តកែលំអរបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថ ភាពប្រគួតប្រជែងជាតិ២០១៥-២០១៦​និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

        ក៏ក្នុងព្រឹកថ្ងៃដដែល រដ្ឋាភិបាលបានផ្ទៀងស្តាប់រដ្ឋមន្ត្រី Bui Quang Vinh រាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ចសង្គមខែមិនានិងត្រីមាសទី១ឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ