|
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានកាត់ខ្សែបូរបើកសម្ភោធន៍ទីស្នាក់ការថ្មីនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា (VOV) |
Vovworld-តាមរបៀបរវៈក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៣មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមពិធីបើកសម្ភោធន៍
មន្ទីពេទ្យ Cho Ray-ភ្នំពេញនិងរួមជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុន
សែនធ្វើអធិបតីសន្និសិទពន្លឿនវិនិយោគនិងពាណិជ្ជកម្មវៀតណាមកម្ពុជាលើក
ទី៤។
មុននោះ នារសៀលថ្ងៃទី១២មករា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមក
ទស្សនាស្ថានទូតវៀតណាមនិងជួបសន្ទនាជាមួយកម្មាភិបាលបុគ្គលិកស្ថានទូត អង្គភាពអាជីវកម្មវិនិយោគនៅកម្ពុជានិងដំណាងសហគមន៍ជនវៀតណាមនៅ
កម្ពុជា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលនិងគាំទ្រប្រទេសកម្ពុជាសន្តិភាពស្ថិរភាពសម្រុះសម្រួលជាតិនិងអភិវឌ្ឍន៍សម្បូររុងរឿង។ រួមជាមួយទំនាក់ទំនងនយោបាយការទូតរវាងវៀតណាមនិងកម្ពុជាកំពុងបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវិទ្យាសាស្ត្របច្ចេកវិទ្យាកីឡាទេសចរណ៍រវាងប្រទេសតាំងពីរកំពុង
អភិវឌ្ឍន៍យ៉ាងសកម្ម។ វៀតណាមបានវិនិយោគចំនួនប្រាក់ជាង៣ពាន់លានដុល្លារ
អាមេរិកនៅកម្ពុជា តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏បានលើសពី៣
ពាន់លានដុល្លារអាមេរិកនិងគោលដៅទទួលបាន៥ពាន់លានដុល្លារអាមេរិកនា
ឆ្នាំ២០១៥អាចទទួលបាន។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរំលឹកអង្គភាពអាជីវកម្មវិនិយោគនៅកម្ពុជាចូលរួមសកម្មទៅក្នុងសកម្មភាពសុខុមាលភាពសង្គមនៅប្រទេសសាមី។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានកាត់ខ្សែបូរបើកសម្ភោធន៍ទីស្នាក់ការថ្មីនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕