|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់ |
(VOV)_នារសៀលថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Tan Dung មានជំនួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់
លោក Olafur Ragnar Grimson ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ គោលនយោបាយកិច្ចការបរ
ទេសមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគោរព និងខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួន រួមជាមួយអ៊ីស្លង់ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រ
ទេសទាំងពីរប្រកបដោយប្រសិទ្ធិភាពនិងស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ លោក
Nguyen Tan Dung មានគោលបំណងដែរថា៖ ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា៖សេដ្ឋកិច្ច
ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ បន្តរួមសហការ គាំទ្រគ្នាទៅវិញទៅមក
នៅបណ្ដាវេទិកាអន្តរជាតិ ពិសេសគឺនៅអង្គការសហប្រជាជាតិ …លៗ
រីឯ ប្រធានាធិបតីអ៊ីស្លង់ លោក Olafur Ragnar Grimson បានអះអាងថា៖ អ៊ី
ស្លង់យកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម លើគ្រប់វិស័យ។ អ៊ីស្លង់ក៏ត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងស
ហប្រតិបត្តិការជាមួយវៀតណាម លើវិស័យសុខាភិបាល ថែទាំសុខភាពប្រជាជន
បណ្ដុះបណ្ដាលផងដែរ៕