នាយករដ្ឋមន្ត្រី Kishida នឹងមិនឈរឈ្មោះបេក្ខភាពប្រធាន LDP ហើយនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន

VOV/ជប៉ុន
Chia sẻ
(VOVWORLD) - យោងតាមប្រភពពីគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) ទើបតែបានប្រកាសនៅព្រឹកថ្ងៃទី ១៤ សីហានេះ ប្រធានគណបក្សនេះនាបច្ចុប្បន្ន - នាយករដ្ឋមន្ត្រីលោក Kishida Fumio នឹងមិនឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធាន LDP ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ។

ប្រភពខាងលើបានឱ្យដឹងទៀតថា លោក Kishida  គ្រោងមិនចូលរួមក្នុងការបោះឆ្នោត ហើយនឹងរៀបចំសម្រាប់ការលាលែងពីតំណែងបច្ចុប្បន្នជាប្រធានគណបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) ហើយនឹងអនុវត្តនីតិវិធីបន្ទាប់ដើម្បីលាលែងពីតំណែង។ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida ក៏បានបញ្ជាក់ព័ត៌មាននេះផងដែរ ដោយលោកបានបន្ថែមថា លោកនឹងតាមដានស្ថានភាពជាក់ស្តែងនៃភាគីនានានៅក្នុងគណបក្ស LDP ហើយនឹងលាលែងពីតំណែងប្រធាន LDP នៅពេលសមស្រប។

នាយករដ្ឋមន្ត្រី Kishida នឹងមិនឈរឈ្មោះបេក្ខភាពប្រធាន LDP ហើយនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio។ រូបថត៖ JapanGov

នេះជាព័ត៌មានដែលធ្វើឱ្យមហាជននិងពិភពនយោបាយមានការភ្ញាក់ផ្អើល សូម្បីតែក្នុងគណបក្សសេរីប្រជាធិបតេយ្យក៏ដោយ។ លោក Kishida Fumio អាយុ ៦៤ ឆ្នាំ កាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១។ គិតមកទល់នឹងពេលនេះ លោក Kishida កាន់តំណែងបាន ១០៤៦ ថ្ងៃជាប់ៗគ្នា ដែលបានក្លាយជានាយករដ្ឋមន្ត្រីដែលមានរយៈពេលកាន់តំណែងយូរជាងគេទី ៨ ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក៕

ប្រតិកម្មទៅវិញ