កម្មវិធីវប្បធម៌ដើម្បីអបអរសាទរពិធីបុណ្យតេត Trung thu ឆ្នាំ ២០២២ នៅខេត្ត Thai Nguyen (រូបថត៖ baothainguyen.vn) |
នាថ្ងៃទី ៩ កញ្ញា នៅខេត្ត Thai Nguyen គណៈកម្មាធិការដឹកនាំកិច្ចការពារ និងថែទាំកុមារខេត្ត Thai Nguyen បានសម្របសម្រួលជាមួយសមាគមការពារជនពិការ និងកុមារកំព្រាវៀតណាម រួមជាមួយក្រុមហ៊ុនចំកាត់ Samsung Electronics Vietnam - Thai Nguyen រៀបចំបុណ្យតេត Trung thu (ពិធីបុណ្យសំពះព្រះខែ- បុណ្យព្រះច័ន្ទពេញបូណ៌មី) ក្រោមប្រធានបទ “សរទរដូវនៃមិត្តភាព - សរទរដូវនៃសេចក្តីស្រឡាញ់” ។ កម្មវិធីនេះមានគោលបំណងគាំទ្រ និងថែទាំកុមារពីគ្រួសារក្រីក្រ កុមារនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; កុមារដែលមានជំងឺធ្ងន់ធ្ងរ កុមារកំព្រា កុមារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ កុមារចំនួន ៣៥០ នាក់ មកពី ស្រុក ក្រុង ចំនួន ៩ ទូទាំងខេត្ត បានចូលរួមក្នុងកម្មវិធីនេះ។
ថ្នាក់ដឹកនាំសមាគមកិច្ចការពារជនពិការ និងកុមារកំព្រាវៀតណាម និងសមាគមការពារជនពិការ និងការពារសិទ្ធិកុមារខេត្ត Thai Nguyen ជូនកង់ដល់សិស្សានុសិស្ស (រូបថត៖ baothainguyen.vn) |
នាយប់ថ្ងៃទី៩ ខែកញ្ញា សហព័ន្ធសហជីពពលកម្មទីក្រុង Da Nang បានរៀបចំកម្មវិធីមួយឈ្មោះថា “រាត្រីនៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី” ដើម្បីផ្តល់អំណោយដល់កុមារដែលជាកូនរបស់សមាជិកសហជីព កម្មករ ដែលមានស្ថានភាពលំបាក។ ពិធីបុណ្យតេតព្រះច័ន្ទពេញបួណ៌មីឆ្នាំនេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang សមាគម និងសហជីពបានរៀបចំប្រគល់អំណោយជិត ១៥ ម៉ឺនកញ្ចប់សម្រាប់ជាអំណោយជូនកុមារក្រីក្រ។ Tran Pham Nhu Y មកពីខ័ណ្ឌ Thanh Khe ទីក្រុង Da Nang បានចែករំលែកថា៖ “ខ្ញុំអាចទៅកាន់មជ្ឈមណ្ឌលវប្បធម៌ដើម្បីទទួលអំណោយបុណ្យតេត Trung thu ពីពូៗ មីងៗ ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់។ គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់នៅពេលដែលខ្ញុំទៅមើលការសម្តែងការរាំម៉ុងសាយ និងការសម្តែងសៀកគួរឲ្យទាក់ទាញណាស់”។
នៅខេត្ត Soc Trang កងទ័ពការពារព្រំដែនខេត្តបានរៀបចំសកម្មភាពជាច្រើនដើម្បីជួយកុមារជួបការលំបាកនៅតំបន់ដាច់ស្រយាល និងព្រំដែនបានរីករាយជាមួយពិធីបុណ្យសំពះព្រះខែ តាមរយៈកម្មវិធី “រាត្រីព្រះច័ន្ទសម្រាប់កុមារ”។ លោកវរសេនីយ៍ឯក Nguyen Hung Anh អនុប្រធានផ្នែកនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Vinh Hai កងទ័ពការពារព្រំដែន Soc Trang បានឲ្យដឹងថា៖ “កុមារនៅទីនេះភាគច្រើនជាជនជាតិភាគតិចដែលមានស្ថានភាពលំបាក និងមិនអាចមានលទ្ធភាពរៀបចំពិធីបុណ្យ Trung thu បានឡើយ។ តាមនោះ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Vinh Hai បានរៀបចំពិធីបុណ្យ Trung thu ដើម្បីជួយឲ្យប្អូនៗកុមារអំណររាត្រីព្រះច័ន្ទពេញបរមីប្រកបដោយភាពរីករាយ។ ចំពោះប្អូនៗ ដែលរស់នៅឆ្ងាយពីអង្គភាព យើងបានបញ្ជូនកម្មាភិបាលយុទ្ធជន ទៅកាន់កន្លែងទាំងនោះដើម្បីផ្តល់អំណោយផងដែរ”។
ថ្នាក់ដឹកនាំសមាគមកិច្ចការពារជនពិការ និងកុមារកំព្រាវៀតណាម និងសមាគមការពារជនពិការ និងការពារសិទ្ធិកុមារខេត្ត Thai Nguyen ជូនកង់ដល់សិស្សានុសិស្ស (រូបថត៖ baothainguyen.vn) |
នាយប់ថ្ងៃទី ៩ ខែកញ្ញា កុមារជាង ៥០០ នាក់នៅឃុំ La Da ស្រុក Ham Thuan Bac ខេត្ត Binh Thuan បានជួបជុំគ្នារីករាយ "រាត្រីនៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី" និងអំណរបុណ្យតេត Trung thu។ ក្នុងកម្មវិធី សម្ព័ន្ធយុវជនខេត្ត Binh Thuan បានប្រគល់អំណោយជាង ១០០០ កញ្ចប់ដល់សិស្សានុសិស្សគ្រប់កម្រិត និងអាហារូបករណ៍ចំនួន ៣៥ ចំណែក ដល់កុមារដែលមានស្ថានភាពលំបាក ជំនះការលំបាកក្នុងការសិក្សាល្អក្នុងឃុំ៕