លោកស្រី Cheatle បានប្រឈមមុខនឹងសម្ពាធពីគណៈបក្សទាំងពីរបស់អាមេរិក ដែលអំពាវនាវឱ្យលោកស្រីលាលែងពីតំណែង បន្ទាប់ពីខ្មាន់កាំភ្លើងអាយុ ២០ ឆ្នាំបានធ្វើឲ្យបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរងរបួស នៅក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃទី ១៣ ខែកក្កដា។
លោកស្រី Kimberly Cheatle បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី ២៣ ខែកក្កដា។ រូបថត៖ រ៉យទ័រ |
កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្លើយសំណួរដេញដោលនៅគណៈកម្មការត្រួតពិនិត្យនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Cheatle បានចាត់ទុកថា ការខកខានក្នុងការទប់ស្កាត់ការប៉ុនប៉ងធ្វើឃាតលើលោក Trump ក្នុងព្រឹត្តិការណ៍ឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី ១៣ ខែកក្កដា គឺជា "ការបរាជ័យគួរឲ្យកត់សម្គាល់" នៅក្នុងសកម្មភាពរបស់ទីភ្នាក់សម្ងាត់សហរដ្ឋអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ សមាជិកសភាគណបក្សសាធារណរដ្ឋជាច្រើន និងសមាជិកសភាគណបក្សប្រជាធិបតេយ្យមួយចំនួនបានអំពាវនាវឲ្យលោកស្រី Cheatle លាលែងពីតំណែង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ លោកស្រី Cheatle បានច្រានចោលការអំពាវនាវឱ្យលាលែងពីតំណែង ដោយសង្កត់ធ្ងន់ថា លោកស្រី "ជាបុគ្គលដែលស័ក្តិសមបំផុតក្នុងការដឹកនាំទីភ្នាក់ងារសម្ងាត់នៅពេលនេះ" ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាយករងនៃទីភ្នាក់ងារសម្ងាត់អាមេរិក លោក Ronald Rowe ត្រូវបានតែងតាំងជានាយកបណ្តោះអាសន្ន ជំនួសលោកស្រី Cheatle ៕