នាយកខាងសារព័ត៌មានថ្មីនៃសេតវិមានត្រូវបណ្ដេញចេញពីតំណែង

Chia sẻ
(VOVWORLD) - សារព័ត៌មានអាមេរិកជូនដំណឹងថា នាថ្ងៃទី៣១ កក្កដា ប្រធានា ធិបតីលោក Donald Trump បានបណ្ដេញចេញពីតំណែងនាយកខាងសារព័ត៌ មានសេតវិមានលោក Anthony Scaramucci ក្រោយពីលោករូបនេះរិះគន់យ៉ាង ខ្លាំងក្លាលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន។ 
នាយកខាងសារព័ត៌មានថ្មីនៃសេតវិមានត្រូវបណ្ដេញចេញពីតំណែង - ảnh 1នាយកខាងសារព័ត៌មានសេតវិមានលោក Anthony Scaramucci (រូបថត៖AP)

(VOVworld) - សារព័ត៌មានអាមេរិកជូនដំណឹងថា នាថ្ងៃទី៣១ កក្កដា ប្រធានា ធិបតីលោក Donald Trump បានបណ្ដេញចេញពីតំណែងនាយកខាងសារព័ត៌ មានសេតវិមានលោក Anthony Scaramucci ក្រោយពីលោករូបនេះរិះគន់យ៉ាង ខ្លាំងក្លាលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន។ សេចក្ដីសំរេចគួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានលើកឡើង១០ថ្ងៃក្រោយពីប្រធានាធិបតីលោក Trump តែងតាំងលោក Scaramucci ជានាយកខាងសារព័ត៌មានរបស់សេតវិមាន ដែលជាបម្រែបម្រួល មួយគួរឲ្យរំជើបរំជួលខុទ្ទកាល័យរបស់ប្រធានាធិបតីអាមេរិក ហើយនាំទៅការលា លែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់ចំនួន២រូបនោះគឺ លេខាធិការសារព័ត៌មាន លោក Sean Spicer និងប្រធានខុទ្ទកាល័យសេតវិមានលោក Reince Priebus។ លោក Spicer បានសំដែងការខកចិត្តចំពោះសេចក្ដីសំរេចស្ដីពីការតែងតាំង លោក Scaramucci របស់ប្រធានាធិបតីលោក Trump សំដៅកែទម្រង់សេតវិមាន ហើយចាត់ទុកថា លោក Scaramucci ជាជម្រើសខុស៕

ប្រតិកម្មទៅវិញ