នាព្រឹកថ្ងៃទី២១ កុម្ភៈ វៀតណាមមិនកត់ត្រាករណីឆ្លង Covid-19 ថ្មីណាមួយឡើយ

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ន បរិមាណករណីឆ្លង Covid-19 សរុបនៅ វៀតណាម មាន២៣៦៨ករណី ដែលក្នុងនោះករណីបានជាសះស្បើយមាន ១៦២៧ ករណី ខណៈដែលករណីស្លាប់មាន៣៥ករណី។

គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 បានជូនដំណឹងថា គិតចាប់តាំងពីវេលាម៉ោង១៨ថ្ងៃទី២០ កុម្ភៈ ដល់វេលាម៉ោង៦ថ្ងៃទី២១ កុម្ភៈ វៀតណាមមិនរកឃើញករណីឆ្លង Covid-19 ថ្មីណាមួយឡើយ។ នាបច្ចុប្បន្ន បរិមាណករណីឆ្លង Covid-19 សរុបនៅវៀតណាម មាន២៣៦៨ ករណី ដែលក្នុងនោះករណីបានជាសះស្បើយមាន ១៦២៧ ករណី ខណៈដែលករណីស្លាប់មាន៣៥ករណី។

ពាក់ព័ន្ធដល់ស្ថានភាពបង្ការទប់ស្កាត់ការរាតត្បាតនៃ Covid-19 នាយប់ថ្ងៃទី២០ កុម្ភៈ បណ្ដាប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលនៅភូមិ Nhieu Dau (ឃុំ Lam Thao ស្រុក Luong Tai ខេត្ត Bac Ninh) ត្រូវបានរុះរើ ក្រោយរយៈពេល២២ថ្ងៃបិទភូមិទាំងស្រុងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19 ដោយសារក្នុងភូមិបានរកឃើញករណីឆ្លងវីរុស SARS-CoV-2។ មុននោះ នាថ្ងៃទី១៩ កុម្ភៈ ស្រុក Luong Tai បានសហការជាមួយផ្នែកសុខាភិបាលខេត្ត Bac Ninh ធ្វើតេស្ត SARS-CoV-2 លើកទី២សម្រាប់ប្រជាជនគ្រប់រូបក្នុងភូមិ Nhieu Dau៕

ប្រតិកម្មទៅវិញ