ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតពីវេលាម៉ោង១៨ថ្ងៃទី១៤ មីនា ដល់វេលាម៉ោង៦ថ្ងៃទី១៥ មីនា វៀតណាមមិនកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីទេ។
ចំនួនអ្នកជម្ងឺ កូវីដ ១៩ លើទូទាំងប្រទេសនៅតែមាន ២៥៥៤ នាក់ ក្នុងនោះ ករណីឆ្លងក្នុងស្រុក មាន ចំនួន ១៥៩៤ នាក់។ រហូតមកទល់ពេលនេះ វៀតណាមបាន ព្យាបាលជាសះស្បើយអ្នកជម្ងឺ ២០៨៦ នាក់ ខណៈដែលករណីស្លាប់មាន ៣៥ នាក់៕