|
វិមានDurbar - KatmandouនៅNepalមុននិងក្រោយការរញ្ជួយដីថ្ងៃទី២៥មេសា២០១៥ |
(VOVworld)-ចំនួនជនស្លាប់និងរងរបួសក្នុងការរញ្ជួយដីនៅនេប៉ាល់នៅបន្ត កើន
ឡើង។ តាមនាយកដ្ឋានគ្រប់គ្រង់គ្រោះធម្មជាតិនៅប្រទេសនេះថា ចំនួន មនុស្ស
ស្លាប់កើនឡើងជាង៥ពាន់នាក់ និងចំនួនអ្នករងរបួសក៏កើនដល់១១ពាន់ នាក់។ ដើម្បីរំលឹកវិញ្ញាណក័្ខន្ធប្រជាជននេប៉ាល់និងជនបរទេសដែលស្លាប់ក្នុងគ្រោះថ្នាក់
នេះ នាប៉ាល់បានសម្រេចរយៈពេលកាន់ទុកជាតិគឺ៣ថ្ងៃចាប់ពីថ្ងៃទី ២៨មេសា។
ស្ថាប័ននានានៃអ.ស.ប បានឲ្យដឹងថា ពួកគេកំពុងបែងចែកជំនួយ ឲ្យជន
នៅរស់។ ប៉ុន្តែមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធត្រូវការបំផ្លាញចោល ធ្វើឲ្យ ពិបាកក្នុង
ការសង្គ្រោះ។ ប្រជាជននៅតំបន់ចំនួន៣៥ក្នុងចំណោម៧៥ នៅប្រទេសនេះ មិន
ទាន់បានទាក់ទងផ្ទាល់ជាមួយការជួយឧបត្ថម្ភពីខាងក្រៅឡើយ។
យន្តហោះយោធាមកពីប្រទេសជាច្រើនក្នុងនោះមានអាមេរិក ចិននិង
អ៊ីស្រាអ៊ែលកំពុងចូលរួមការសង្គ្រោះ។ មុននោះ ឥណ្ឌាត្រូវបញ្ចូនយន្តហោះ គ្មានមនុស្សបើកបរមកឃ្លាំមើលស្ថានភាពជាក់ស្តែងសំដៅស្វែងរកជនរងគ្រោះ
កំពុងត្រូវជាប់គាំងនៅក្នុងនោះ៕