នន្នាការអភិវឌ្ឍន៍វិជ្ជមាននៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកក្នុងការអនុវត្តកម្មវិធីធ្វើសកម្មភាពរួមរបស់ APEC

Chia sẻ
(VOVWORLD) - ក្រោយរយៈពេល ២ ថ្ងៃធ្វើការ សន្និសីទបូកសរុបមន្ត្រីជាន់ខ្ពស់ APEC (CSOM) បានបិទបញ្ចប់នារសៀលថ្ងៃទី ៧ វិច្ឆិកា នៅទីក្រុង Da Nang។ 
នន្នាការអភិវឌ្ឍន៍វិជ្ជមាននៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកក្នុងការអនុវត្តកម្មវិធីធ្វើសកម្មភាពរួមរបស់ APEC - ảnh 1 នន្នាការអភិវឌ្ឍន៍វិជ្ជមាននៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកក្នុងការអនុវត្តកម្មវិធីធ្វើសកម្មភាពរួមរបស់ APEC

(VOVworld) – ក្រោយរយៈពេល ២ ថ្ងៃធ្វើការ សន្និសីទបូកសរុបមន្ត្រីជាន់ខ្ពស់ APEC (CSOM) បានបិទបញ្ចប់នារសៀលថ្ងៃទី ៧ វិច្ឆិកា នៅទីក្រុង Da Nang។ ថ្លែងមតិនី សន្និសីទកាសែតនារសៀលថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖

«សេរីភាវូបនីយកម្មពាណិជ្ជកម្មគឺជាបញ្ហាដែលវៀតណាមចាត់ទុកជាសំខាន់ក្នុង គោលការសហប្រតិបត្តិការ APEC។ ដំណើរសហប្រតិបត្តិការក្នុង APEC បង្ហាញយ៉ាង ច្បាស់ថា៖ APEC គឺជាយន្តការជួរមុខក្នុងតំបន់ដែលជំរុញការតភ្ជាប់ក្នុងតំបន់ ហើយ ក្នុងការពិតជាក់ស្តែង ដំណើរនោះនាំមកនូវលទ្ធផលវិជ្ជមានសំរាប់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក។ ក្នុងកាលៈទេសៈនោះ នន្នាការគាំពារពាណិជ្ជកម្មអភិវឌ្ឍន៍ ដោយហេតុ នេះ ប្រការនេះជះឥទ្ធិពលទៅលើកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្រៅពីនោះ កំរិត អភិវឌ្ឍន៍សេដ្ឋកិច្ចខុសពីគ្នា ដូច្នេះ ការបន្តជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្មវិនិយោគ នឹងប្រព្រឹត្តទៅប៉ុន្តែផ្អែកទៅលើបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក។ ខ្ញុំអាចអះអាងថា៖ ខឿនសេដ្ឋកិច្ចទាំងឡាយសុទ្ធតែមានគោលបំណងបង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុង តំបន់ ហើយនេះគឺជាកំលាំងចលករដើម្បីខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍៕» 

ប្រតិកម្មទៅវិញ