នាំទំហំពាណិជ្ជកម្មវៀតណាមនិងស្រីលង្កាឡើងដល់កំរិត១ពាន់លានដុល្លាអាមេរិក

Chia sẻ
(VOVWORLD) - រដ្ឋលេខាធិការក្រសួងការបរទេសស្រីលង្កា Vasantha Senanayake បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពី ថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី១ សីហា។
នាំទំហំពាណិជ្ជកម្មវៀតណាមនិងស្រីលង្កាឡើងដល់កំរិត១ពាន់លានដុល្លាអាមេរិក - ảnh 1 រដ្ឋលេខាធិការក្រសួងការបរទេសស្រីលង្កា Vasantha Senanayake (ខាងឆ្វេង) និងអនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Dinh Quy (រូបថត៖ ក្រសួងការបរទេស)

(VOVworld) - រដ្ឋលេខាធិការក្រសួងការបរទេសស្រីលង្កា Vasantha Senanayake បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពី ថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី១ សីហា។ នាព្រឹកថ្ងៃទី១ សីហា អនុរដ្ឋមន្រ្តីការបរទេស វៀតណាមលោក Dang Dinh Quy បានជួបសន្ទនាជាមួយរដ្ឋលេខាធិការ Vasantha Senanayake។ នៅទីនេះ ភាគីទាំង២បានឯកភាពបន្តបង្កើនថែមទៀត ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការជួបប្រាស្រ័យរវាងប្រជាជន ហើយ ឆាប់រៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ថ្នាក់អនុរដ្ឋមន្រ្តី។ ស្ដីពីកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ភាគីទាំង២បានឯកភាពលើការសហការស្រាវជ្រាវ ផ្លាស់ប្ដូរវិធានការជាក់ស្ដែង សំដៅលើកកំពស់ថែមទៀតនូវទំហំពាណិជ្ជកម្មទ្វេភាគី ហើយខំប្រឹងប្រែងសំរេច បានគោលដៅ១ពាន់លានដុល្លាអាមេរិក។

        ភាគីទាំង២បន្តសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរ ជាតិ។ ភាគីស្រីលង្កាសន្យាថា នឹងពិចារណាលើការគាំទ្របេក្ខនវៀតណាមចូល   កាន់តំណែងអគ្គនាយកអង្គការ UNESCO អាណត្តិ២០១៧-២០២១ ហើយគាំទ្រ ការដែលវៀតណាមចុះឈ្មោះជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ ២០២០-២០២១៕

ប្រតិកម្មទៅវិញ