នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីរំលឹកខួប។ (រូបថត៖ VGP) |
លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអភិវឌ្ឍទីផ្សារភាគហ៊ុនវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត ប្រកបដោយគុណភាពនិងសមត្ថភាពប្រកួត ប្រជែងខ្ពស់ ស្មើនឹងលំដាប់តំបន់និងសកលលោក។ តាមនោះ រួមចំណែក យ៉ាងសំខាន់ក្នុងការនាំប្រទេសជាតិក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប មានការអភិវឌ្ឍយ៉ាងសម្បូររុងរឿងក្នុងរយៈពេល១៥ដល់២០ឆ្នាំខាងមុខជា មួយនឹងទស្សនៈវិស័យដល់ឆ្នាំ២០៤៥។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“ក្រោយរយៈពេល២០ឆ្នាំអភិវឌ្ឍនិងរីកធំធាត់មក ទីផ្សារភាគហ៊ុនវៀត ណាមបានជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គ កែលម្អទម្រង់ដោយឥត ឈប់ឈរ អភិវឌ្ឍយ៉ាងខ្លាំងក្លាទាំងខាងទ្រង់ទ្រាយនិងគុណភាពដើម្បីក្លាយ ទៅជាកាណាល់កៀរគរប្រភពធនធានដ៏សំខាន់សម្រាប់ខឿនសេដ្ឋកិច្ចជាតិ ព្រមទាំងជាជើងទម្រសម្រាប់សហគ្រាសជាច្រើនដើម្បីឈានឡើងលំដាប់តំបន់និងអន្តរជាតិ”។
គួរបញ្ជាក់ថាចាប់តាំងពីជាមជ្ឈមណ្ឌលជួញដូរភាគហ៊ុនមួយដោយមានសហ គ្រាសចុះបញ្ជីតែ២អង្គភាពប៉ុណ្ណោះ រហូតដល់ពេលនេះ ទីផ្សារភាគហ៊ុន វៀតណាមមានសហគ្រាសចុះបញ្ជីជាង១៦០០អង្គភាព ដោយមានទុន សរុបជាង៤លាន ពាន់លានដុង ស្មើនឹង៦៥%នៃ GDP ជាតិ៕