នាំទំនាក់ទំនងរវាងវៀតណាម និងអ៊ូហ្គង់ដាឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី សមស្របនឹងសក្តានុពលនៃប្រទេសទាំងពីរ

Chia sẻ
(VOVWORLD) - លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាហ្វ្រិកនិយាយរួម និងអ៊ូហ្គង់ដានិយាយដោយឡែក។ 
នាំទំនាក់ទំនងរវាងវៀតណាម និងអ៊ូហ្គង់ដាឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី សមស្របនឹងសក្តានុពលនៃប្រទេសទាំងពីរ - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trongអញ្ជើញទទួលជួបសន្ទនា
ជាមួយប្រធានាធិបតីអ៊ូហ្គង់ដា និងជាប្រធានគណបក្សចលនាតស៊ូជាតិ (NRM) លោក Yoweri Museveni 

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានាធិបតីអ៊ូហ្គង់ដា និងជាប្រធានគណបក្សចលនាតស៊ូជាតិ (NRM) លោក Yoweri Museveni មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ូហ្គង់ដា ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចមានអត្ថន័យដ៏ធំធេង បើកដំណាក់កាល អភិវឌ្ឍន៍ថ្មីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីររៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត (១០៧៣ - ២០២៣) ។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាហ្វ្រិកនិយាយរួម និងអ៊ូហ្គង់ដានិយាយដោយឡែក។ វាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសន្ទនារវាងប្រធានាធិបតីអ៊ូហ្គង់ដា ជាមួយប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអបអបរសាទរចំពោះឯកសារនិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ច លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យគឺនៅតែធំធេងណាស់។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃឆន្ទៈនយោបាយ និងគោលនយោបាយរបស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។

ជាការឆ្លើយតប ប្រធានាធិបតីលោក Yoweri Museveni បានវាយតំលៃខ្ពស់ចំពោះបក្សកុម្មុយនិស្តវៀតណាមដែលបានដឹកនាំប្រជាជន និងកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាមប្រកបដោយវិបុលភាព។ លោកមានបំណងចង់ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នានឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង នាំទំនាក់ទំនងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី សមស្របនឹងបំណងប្រាថ្នា និងសក្តានុពលនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ