នាំទំនាក់ទំនងការពារប្រទេសវៀតណាម-អ៊ុក្រែន អភិវឌ្ឍន៍ឲ្យស័ក្តសមនឹងសក្តានុភាព

Chia sẻ
នារសៀលថ្ងៃទី ១៣ កញ្ញា នៅវិមានប្រធានប្រធានរដ្ឋ
វៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយ
រដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry
Albertovich ដែលកំពុងមានដំណើរទស្សនកិច្ចនិង
បំពេញការងារនៅវៀតណាម។
នារសៀលថ្ងៃទី ១៣ កញ្ញា នៅវិមានប្រធាន ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ ក្នុងជំនួបនេះ
ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏ ចីរភាពរបស់
អ៊ុយក្រែន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងសប្បាយរីករាយឃើញថា៖ ទំនាក់ទំនងសហ
ប្រតិបត្តិការរវាងប្រទេសទាំង ២ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ពីមួយថ្ងៃទៅ
មួយថ្ងៃ។ ប្រធានរដ្ឋវៀតណាមានគោលបំណងថា៖ ដោយឈរលើ គ្រឹះស្ថានល្អ
ប្រសើនេះ ភាគីទាំង ២ នឹងធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការមានសកម្មភាពជាក់
ស្តែងនិងមានប្រសិទ្ធភាពថែមទៀត ពិសេសគឺលើវិស័យសន្តិសុខ ការពារប្រទេស។ រដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich បានជូនដំណឹងជាមួយ
លោក Truong Tan Sang អំពីលទ្ធផលនៃការចរចាររវាងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម
និងអ៊ុយក្រែនដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃដ៏ដែលនិងសង្កត់ធ្ងន់ទៅលើកិច្ចសហ
ប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសយោធារវាងប្រទេសទាំង ២។ នេះគឺជាមូលដ្ឋានសំខាន់ដើម្បីជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ ក្នុងរយៈពាលខាងមុខ៕

នាំទំនាក់ទំនងការពារប្រទេសវៀតណាម-អ៊ុក្រែន អភិវឌ្ឍន៍ឲ្យស័ក្តសមនឹងសក្តានុភាព - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារប្រទេសអ៊ុយក្រែន Salamatin Dmitry Albertovich (Image: Vietnamplus)

ប្រតិកម្មទៅវិញ