នៅថ្ងៃទី ២០ ខែតុលានេះ អ្នកជំងឺកូវីដ ១៩ ជាង ១៧០០ នាក់បានជាសះស្បើយ

Chia sẻ
(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ -១៩ ចំនួន ៨៧៣.៩០១ ករណី ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤០ ក្នុងចំណោមប្រទេសនិងតំបន់ចំនួន ២២៣។ 

គិតត្រឹមម៉ោង ១៧ ថ្ងៃទី ១៩ ខែតុលា ដល់ម៉ោង ១៧ ថ្ងៃទី ២០ ខែតុលា ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីឆ្លងកូវីដ ១៩ ថ្មីចំនួន ៣.៦៤៦ ករណី ដែលក្នុងនោះ ១១ ករណីត្រូវបាននាំចូលនិង ៣.៦៣៥ ត្រូវបានកត់ត្រាឆ្លងក្នុងស្រុក នៅក្នុងខេត្តនិងក្រុងចំនួន ៥០។ រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ ចំនួន ៨៧៣.៩០១ ករណី ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤០ ក្នុងចំណោមប្រទេសនិងតំបន់ចំនួន ២២៣។ គណនាដោយសមាមាត្រនៃការឆ្លង/មនុស្ស ១ លាននាក់ វៀតណាមស្ថិតចំណាត់ថ្នាក់ទី ១៥៤ ក្នុងចំណោម ២២៣ ប្រទេសនិងតំបន់។

នៅថ្ងៃទី ២០ ខែតុលា អ្នកជំងឺ ១.៧៣៧ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ ចំនួនករណីដែលបានជាសះស្បើយមកដល់បច្ចុប្បន្នគឺ ៧៩៦.៥៨៣។ ថ្ងៃនោះមានអ្នកស្លាប់ចំនួន ៧២ នាក់៕

          

ប្រតិកម្មទៅវិញ