សាស្ត្រាចារ្យរង បណ្ឌិត Duong Thi Hong នាយិការរងវិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈិម (រូបភាព៖ ក្រសួងសុខាភិបាល) |
យោងតាមការអនុម័តរបស់ក្រសួងសុខាភិបាល វ៉ាក់សាំងការពារជំងឺ កូវីដ- ១៩ មានពីរប្រភេទសម្រាប់កុមារក្នុងក្រុមអាយុនេះគឺ៖ វ៉ាក់សាំង Pfizer និងវ៉ាក់សាំង Moderna។ ជាពិសេស វ៉ាក់សាំងការពារជំងឺកូវីដ - ១៩ ឡូទីមួយ ដែលផ្តល់ដល់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានមកដល់ប្រទេសវៀតណាមហើយ។ នេះគឺជាវ៉ាក់សាំង Moderna ដែលផ្តឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី។
នារសៀលថ្ងៃទី ១៣ មេសា វ៉ាក់សាំងមួយឡូនេះ ត្រូវបានវិទ្យាស្ថានធ្វើតេស្តវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ ហើយត្រូវបានបញ្ជូនទៅខេត្ត Quang Ninh ដើម្បីចាក់សម្រាប់កុមារអាយុពី ៥ ទៅក្រោម ១២ ឆ្នាំ នៅទីក្រុង Ha Long ខេត្ត Quang Ninh។ វ៉ាក់សាំងនេះក៏នឹងត្រូវដឹកទៅកាន់តំបន់ផ្សេងទៀត ដូច្នេះនៅសប្តាហ៍ក្រោយ នឹងត្រូវបានចាក់ដល់កុមារថ្នាក់ទី ៦ ទូទាំងប្រទេស។ សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Duong Thi Hong នាយករងវិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈិម នាយករងនៃគម្រោងចាក់វ៉ាក់សាំងជាតិបានឲ្យដឹងថា នៅតាមមូលដ្ឋាននឹងដាក់ពង្រាយវ៉ាក់សាំង តាមសាលារៀន ទីតាំង អាស្រ័យលើស្ថានភាពជំងឺរាតត្បាត និងចំនួននៃវ៉ាក់សាំងដែលបានផ្តល់។ រហូតមកដល់ពេលនេះ មានមូលដ្ឋានជាច្រើនបានរៀបចំសម្រាប់ការងារចាក់វ៉ាក់សាំងបង្ការដល់កុមារ ដោយរំពឹងថានៅដើមសប្តាហ៍ក្រោយ អាចដាក់ពង្រាយការចាក់វ៉ាក់សាំងជូនកុមារយ៉ាងទូលំទូលាយនៅទូទាំងប្រទេស៕