ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
ក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យខេត្ត Thai Nguyen ពិនិត្យ កែ សម្រួល ធ្វើបច្ចុប្បន្នភាពនិងបំពេញបន្ថែមនូវសេចក្តីសម្រេចចិត្ត និងទិសដៅសំខាន់ៗ ដើម្បីអនុវត្តន៍ការងារដែលបានដាក់ចេញ ប្រកប ដោយជោគជ័យ។ ដើម្បីក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងសេដ្ឋ កិច្ចដែលកំពុងអភិវឌ្ឍន៍ នៃតំបន់ទំនាបបណ្តាលនៃតំបន់ព្រៃភ្នំភាគខាងជើងនៅឆ្នាំ ២០៣០ លោកប្រធានរដ្ឋសភាបានចង្អុលបង្ហាញថា Thai Nguyen ចាំបាច់ត្រូវអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន; ទាក់ទាញការវិនិយោគកាន់តែខ្លាំងក្លាថែមទៀត; យកចិត្តទុកដាក់ជាពិសេសលើការលើកកម្ពស់ការផលិត និងកែច្នៃតែទៅក្នុងប្រព័ន្ធអេកូឡូស៊ី ការវិនិយោគម៉ាកយីហោ និងការនាំចេញទៅបរទេស។
ក៏នារសៀលថ្ងៃទី៩ ខែតុលា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានកាត់ខ្សែបូសម្ពោធផ្លូវ Van Xuan នៅទីក្រុង Pho Yen ខេត្ត Thai Nguyen។ នាយប់ថ្ងៃទី៩ ខែតុលា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីប្រកាសបង្កើតទីក្រុង Pho Yen ខេត្ត Thai Nguyen៕